កិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP

VOV-កិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់សន្និសីទ​អន្តរជាតិ​
បណ្ដា​គណៈបក្សនយោបាយទ្វិបអាស៊ី (ICAPP) ដោយបក្សកុម្មុយនីស្ត​វៀតណាម
​ទទួល​រៀបចំបានបើកនាព្រឹកថ្ងៃទី២៥មេសានៅទីក្រុងហាណូយ។ ​ដោយមានការ
ចូលរួមរបស់គណៈប្រតិភូ​ចំនួន៣៧ដំណាងថ្នាក់ដឹកនាំគណៈបក្សគាន់អំណាច
គណៈបក្សនយោបាយធំៗរបស់​ប្រទេសទ្វិបអាស៊ីអ្នកសង្កេតការនិងភ្ញៀវអញ្ចើញ
អង្គការ​ដំបន់និងអន្តរជាតិ។​ ថ្លែងមតិ​បើក​សន្និសីទ លោក Hoang Binh Quan
សមាជិក​មជ្ឈឹមបក្សប្រធានគណៈ​កម្មាធិការ​កិច្ចការ​បរទេសមជ្ឈឹមបានសង្កត់ធ្ងន់
ថា​ជា​មួយគោលមាក៌ាកិច្ចការបរទេសបើកទូលាយ​ពហុភាគីបនីយកម្ម​ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ​វៀតណាមបានមាន​ទំ
នាក់​ទំនងការទូតជាមួយប្រទេសចំនួន១៨០ប្រទេសក្នុងនោះបានកសាងទំនាក់
ទំនង​ដៃគូយុទ្ធ​សាស្ត្រជាមួយប្រទេសជាច្រើន។​បណ្ដាទំនាក់ទំនងកិច្ចការបរទេស
របស់បក្សក៏​បាន​បើកទូលាយដោយឥតឈប់ឈរ ក្នុងនោះបក្សកុម្មុយនីស្តវៀត
ណាមជា​និច្ចកាលយកចិត្តទុកដាក់និងមានគោលការណ៍ម្ចាស់ការសកម្មចូលរួម
បណ្ដា​អង្គការ​វេទិការ​ពហុភាគីគណៈបក្សនយោបាយ។ រីឯចំពោះ ICAPP
គោលការណ៍​ជំរុញ​និងពង្រឹង​ទំនាក់​ទំនងជាគោលនយោបាយអាទិភាពមួយរបស់
បក្ស។ ​លោក Hoang Binh Quan បានសង្កត់ធ្ងន់ថា៖

            ​​​​​​​​​“ក្នុងឋានៈជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បក្សកម្មុយនិស្ត
វៀតណាមយល់ដឹងដ៏ជ្រាលជ្រៅអំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុង
ការជំរុញបណ្ដាគោលដៅរួមរបស់ ICAPP។ វៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែកឱកាសនិងជុំនះពុះពារលើការសាកល្បង ដើម្បីបង្កើនការយល់ដឹង ទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាគណៈបក្សនយោបាយក្នុងតំបន់ ដោយឥតឈប់ឈរ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍សម្បូរុងរឿងក្នុង តំបន់។”

វាយតំលៃតួនាទីនិងការជះឥទ្ធិពលរបស់ ICAPP ក្នុងរយៈពេល ១៣ ឆ្នាំ កន្លងមក ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈម លោក Hoang Binh Quan បានអះអាង
ថា៖ វៀតណាមគាំទ្របណ្ដាការផ្តើមគំនិតដើម្បីបង្កើនការតភ្ជាប់យ៉ាងជិតស្និតក្នុង
សកម្មភាពរបស់ ICAPP ព្រមទាំង នាំសកម្មភាពរបស់ ICAPP អភិវឌ្ឍន៍ឲ្យ កាន់តែ
ស៊ីជំរៅនិងជាក់ស្តែងថែមទៀត។
​​​​         នារសៀលថ្ងៃទី២៥មេសា​នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្ត​
វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាប្រធានគណៈប្រតិភូ
បណ្ដាគណៈបក្សដែលបានចូលរួមកិច្ចប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍
សន្និសីទអន្តរជាតិបណ្ដាគណៈបក្សទ្វិបអាស៊ី (ICAPP)។ អគ្គលេខា Nguyen Phu
Trong បានអះអាងថា​ បក្សកុម្មុយនីស្តវៀតណាមជាមួយតួនាទីជាសមាជិកគណៈ
កម្មាធិការអចិន្ត្រៃយ៍ ICAPP នឹងបន្តគាំទ្ររាល់ការខំប្រឹងប្រែងរបស់ ICAPP ក្នុង
ការជំរុញការជួបប្រាស្រ័យនិងសហប្រតិបត្តិការរវាងបណ្ដាគណៈបក្សនយោបាយ
ផ្សេងៗនៅទ្វិបអាស៊ី៕

កិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP - ảnh 1
កិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP (Image: VOV online)

ប្រតិកម្មទៅវិញ

ផ្សេងៗ