កិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការលើកកម្ពស់និងការពារសិទ្ធិនារីនិងកុមារអាស៊ាន
(VOVWORLD) - កិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការលើកកម្ពស់និងការពារសិទ្ធិនារីនិងកុមារអាស៊ាន (ACWC) បានប្រព្រឹត្តទៅនាថ្ងៃទី២០ខែតុលានៅទីក្រុងហាណូយ។
លោកស្រី Sri Danty Anwar ប្រធាន ACWC អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
ចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងចំនួន២០រូប ទទួលបន្ទុកសិទ្ធិរបស់នារីនិងកុមារប្រទេសជាសមាជិកអាស៊ានទាំង១០ រួមទាំងតំណាងមកពីលេខាធិការដ្ឋានអាស៊ាន។ នៅឯកិច្ចប្រជុំនេះ តំណាងនៃ ACWC បានពិនិត្យឡើងវិញនូវគម្រោងមួយចំនួនក្នុងក្របខ័ណ្ឌនៃផែនការសម្រាប់ដំណាក់កាល២០១៦-២០២០។
កិច្ចប្រជុំនេះបានកត់សម្គាល់នូវគម្រោងសំខាន់ៗមួយចំនួនដែលត្រូវបញ្ចប់ ដូចជាវេទិកាអាស៊ានស្តីពីការជម្រុញសិទ្ធិសេដ្ឋកិច្ចសម្រាប់នារីនៅសិង្ហបុរី; សន្និសីទអាស៊ាន ២០១៨ ស្តីពីកំណែទម្រង់យុត្តិធម៌អនីតិជននៅប្រទេសថៃ។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានផ្តល់ព័ត៌មានអំពីគម្រោងការជម្រុញការអភិវឌ្ឍន៍គ្របដណ្តប់និងនិរន្តរភាព ក្នុងការកសាងសហគមន៍អាស៊ានដោយធានានូវការទទួលស្គាល់ឋានៈស្របច្បាប់ របស់នារីនិងកុមារអាស៊ានទាំងអស់ដោយ ACWC វៀតណាមជាអ្នកសម្របសម្រួល៕