កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ

កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVworld)- ពិធីបិទកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រព្រឹត្ត
 ទៅយ៉ាងឱឡារិក បន្ទាប់ពីរយៈពេល១ខែធ្វើការដ៏មមាញឹកនិងមត់ចត់។​ថ្លែងមតិក្នុង
ពិធី​បិទកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានធ្វើ
ការ បូកសរុបលទ្ធផលសំខាន់ៗដែលទទួលបានក្នុងកិច្ចប្រជុំ។​លោកស្រីអញ្ជើញមាន
ប្រសាសន៍ថា៖

        “អង្គប្រជុំបានពិភាគ្សាយ៉ាងសកម្មនិងចង្អុលបង្ហាញចេញរាល់កំហិតរបស់ប្រ
 ទេសជាតិក៏ដូចជាដាក់ចេញដំណោះស្រាយជាក់ស្តែងដែលទាមទារឲ្យរដ្ឋាភិបាល
ស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំនះពុះពារលើបញ្ហានៅ
សេសសល់ សំដៅឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ធានាសន្តិសុខសង្គម កែលំអជីវ
 ភាពរស់នៅជូនប្រជាជន និងរក្សាស្ថិរភាពនយោបាយក្នុងឆ្នាំ២០១៧និងបណ្តាឆ្នាំ
 បន្តបន្ទាប់”។

        នៅក្នុងកិច្ចប្រជុំលើកនេះ រដ្ឋសភាក៏បានអនុម័តនូវសកម្មភាពមានអត្ថន័យ
 សំខាន់ៗមួយចំនួនដូចជាបង្ហាញមុខក្រុមសមាជិកាសភាវៀតណាម ក្រុមសមាជិក
សមាជិកាវ័យក្មេង ក្រុមសមាជិកសភាមិត្តភាពជាមួយប្រទេសដទៃនិងសកម្មភាពកិច្ច
 ការបរទេសសំខាន់ៗមួយចំនួនទៀត។ ស្តីពីភារកិច្ចបន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានរដ្ឋ
សភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖

        “សមាជិកសមជិកាសភាគប្បីបន្តស្មារតីផ្លាស់ប្តូរថ្មី សាមគ្គីភាព មានការច្នៃប្រឌិត
 រាយការណ៍បន្ទាន់ជាមួយអ្នកបោះឆ្នោតនូវលទ្ធផលនៃកិច្ចប្រជុំ ម្ចាស់ការនិងសកម្ម
ថែមទៀតក្នុងការងារកសាងច្បាប់ ផ្ទៀងស្តាប់បំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិង
 ប្រជាជន ជាពិសេសស្រាវជ្រាវ ស្វែងយល់និងក្តាប់ជាប់នូវជីវភាពរស់នៅជាក់ស្តែង
ដើម្បីដាក់សំណើរជូនរដ្ឋសភា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាដើម្បីនាំចេញ
ដំណោះស្រាយទាន់ពេលវេលា”។

        រដ្ឋសភាក៏បានសំណូមពរគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ
និងគណៈកម្មាធិការមួយចំនួនរបស់រដ្ឋសភានិងរដ្ឋាភិបាលឲ្យអនុវត្តរាល់វិធានការនិង
 មានការបញ្ជាណែនាំសមស្របដើម្បីបង្កើតឡើងការផ្លាស់ប្តូរសកម្មនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ