កិច្ចប្រជុំលើកទី៤នៃជំនួបសន្ទនាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង

កិច្ចប្រជុំលើកទី៤នៃជំនួបសន្ទនាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤នៃជំនួបសន្ទនាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង

(VOVworld)-នាថ្ងៃទី២៥កក្កដានៅទីស្នាក់ការក្រសួងសេដ្ឋកិច្ចបារាំង នៅក្រុង បារីស
បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៤ នៃជំនួបសន្ទនាជាន់ខ្ពស់ប្រចាំស្តីពីសេដ្ឋ កិច្ចរវាង
វៀតណាមជាមួយបារាំងក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីក្រសួងផែន​ការនិងវិនិ
យោគវៀតណាមលោក Nguyen The Phuong និងរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យ
ពាណិជ្ជកម្មក្រៅប្រទេស ពន្លឿនទេសចរណ៍ លោក Mathias Fekl ។ នៅទីនេះ ភាគី
ទាំងពីរបានអះអាងទៅលើសារសំខាន់នៃជំនួបសន្ទនា សេដ្ឋកិច្ចជាន់ខ្ពស់ចំពោះការ
អនុវត្តជាក់ស្តែងកិច្ចសហប្រតិបបត្តិការសេដ្ឋកិច្ច ក្នុង ក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រដែលបារាំងនិងវៀតណាមបានចុះហត្ថ លេខានាឆ្នាំ២០១៣ និងចាត់ទុក
នេះជាការត្រៀមរៀបចំសំខាន់សម្រាប់ដំណើរទស្សន កិច្ចនៅវៀតណាមជាផ្លូវការរបស់
ប្រធានាធិបតីបារាំង លោក Francois Hollande។ ស្តីពីទិសដៅសហប្រតិបត្តិការនាពេល
ខាងមុខ ប្រធានបទអាទិភាពចំនួនពីរដែល បានភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់
 នោះគឺ ជម្រុញកំណើនបៃតង់និងដាក់ កំហិតនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ
ចំពោះវិស័យកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ