កិច្ចប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៤អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបែងចែកថវិកាមជ្ឈឹម២០១៨

(VOVWORLD) -ក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៤នោះ នារសៀលថ្ងៃទី១៤វិច្ឆិកា អង្គប្រជុំបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពី ការបែងចែកថវិកាមជ្ឈឹមឆ្នាំ២០១៨។

សេចក្តីសម្រេចចិត្តបានសំណូមពររដ្ឋាភិបាល បែងចែកនិងផ្គត់ផ្គង់ថវិកាឲ្យ ទាន់ពេលវេលាជូនដល់ក្រសួង ស្ថាប័ន តំបន់តាមបទបញ្ញត្តិនិង ដាក់កម្រិតការកែ តម្រូវអតិបរមានៃបញ្ជីផែនការវិនិយោគសាធារណរយៈពេលមធ្យមត្រូវបាន សម្រេចស្រាប់។

        មុននោះ នាព្រឹកថ្ងៃទី១៤វិច្ឆិកា រដ្ឋសភាបានផ្ទៀងស្តាប់របាយការណ៍ត្រួត ពិនិត្យលើពង្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ គោលនយោបាយអភិវឌ្ឍន៍ ទីក្រុងហូជីមិញ និងពិភាក្សាតាមក្រុម ស្តីពីពង្រាងសេចក្តីសម្រេចចិត្តស្តីពី គម្រោងច្បាប់ការពារជាតិ (ធ្វើវិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ