កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ បង្កើនការជួយឧបត្ថម្ភសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច

(VOVWORLD) - នាថ្ងៃទី២៧ខែតុលា រដ្ឋសភា បានបន្ត ពិភាក្សាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆ្នាំ២០១៨ និងរយៈពេល៣ឆ្នាំនៃការអនុវត្តផែនការ៥ឆ្នាំ ២០១៦- ២០២០; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០១៩; ផែនការរៀបចំឡើងវិញខឿនសេដ្ឋកិច្ច ដំណាក់កាល ២០១៦-២០២០; លទ្ធផលរយៈពេល៣ឆ្នាំនៃការអនុវត្ត គោលនយោបាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ; ការអភិវឌ្ឍសេចក្តីសម្រេចចិត្ត ដោយអនុម័តនូវគោលការវិនិយោគសម្រាប់កម្មវិធីគោលដៅជាតិ ដំណាក់កាល២០១៦-២០២០។

កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ បង្កើនការជួយឧបត្ថម្ភសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

ធ្វើការពិភាក្សាអំពីលទ្ធផលនៃរយៈពេល៣ឆ្នាំ អនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅតាមតំបន់ជនជាតិ តំបន់ព្រៃភ្នំ សមាជិកសភា បានវាយតម្លៃខ្ពស់ ចំពោះគោលការណ៍របស់បក្ស រដ្ឋ និងដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិ ភាគតិចនាពេលកន្លងទៅ ដែលនាំមកលទ្ធផលគួរឲ្យចាប់អារម្មណ៍សម្រាប់តំបន់នេះ។

លោកស្រី Tran Thi Hoa Ry សមាជិកាសភាមណ្ឌល Bac Lieu បានចាត់ទុកថា៖“ខ្ញុំយល់ស្របនឹងសំណើររបស់ក្រុមប្រឹក្សាជនជាតិនិងរដ្ឋសភា ដោយត្រូវការផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តមួយ ស្តីពីគោលនយោបាយជនជាតិ ជាកម្មវិធីគោលដៅជាតិមានចរិតលក្ខណៈទូទៅ មានទិសដៅយូរអង្វែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជន ជាតិភាគតិចនិងតំបន់ព្រៃភ្នំនាពេលខាងមុខ។ ឈរលើមូលដ្ឋានប្រមូលផ្តុំនូវគោលនយោបាយនិងមានការបែងចែកភារកិច្ចច្បាស់លាស់ ដោយផ្តល់អាទិភាពធានាប្រភពកម្លាំង ជាពិសេសគឺគោលនយោបាយពិសេសសម្រាប់តំបន់ជនជាតិភាគតិច”។

អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់រដ្ឋាភិបាល និងតំបន់នានា ក្នុងការ រួមដៃ កែទម្រង់បែបបទរដ្ឋបាល រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ