កិច្ចប្រជុំលើកទី៩គណៈកម្មការសហប្រតិបបត្តិការរួមអាស៊ាន-អាមេរិក

(VOVWORLD) -ក្រុមបេសកកម្មវៀតណាមនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យ ដឹងថា កិច្ចប្រជុំលើកទី៩ គណៈកម្ម ការសហប្រតិបត្តិការរួម (JCC) អាស៊ាន-អាមេរិក ទើបនឹងបានប្រ ព្រឹត្តទៅនៅទីស្នាក់ការគណៈលេខាធិការអាស៊ាន នៅរដ្ឋធានី Jakarta ប្រទេសឥណ្ឌូនេស៊ី។ 
កិច្ចប្រជុំលើកទី៩គណៈកម្មការសហប្រតិបបត្តិការរួមអាស៊ាន-អាមេរិក - ảnh 1តំណាងចូលរួមកិច្ចប្រជុំថតរូបអនុស្សវរីយ៍ (រូបថតៈ Đỗ Quyên/Vietnam+

នេះជាកិច្ចប្រជុំប្រចាំឆ្នាំ សំដៅវាយតម្លៃនូវទំនាក់ទំនងអាស៊ាន - អាមេរិក ក៏ដូចជា ត្រួតពិនិត្យនូវល្បឿនអនុវត្តរាល់គម្រោងការរបស់ភាគីទាំងពីរ។

        នៅទីនេះ វ៉ាស៊ីនតោនបានចាត់ទុកថា ព្រឹត្តិការណ៍កិច្ចការបរទេសនាពេលកន្លង ទៅបានអះអាងសារជាថ្មីការសន្យាក៏ដូចជាគោលនយោបាយរបស់អាមេរិកចំពោះតំបន់ ព្រមទាំងមានបំណងចង់ឲ្យភាគីទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បី ជម្រុញឲ្យទំនាក់ទំនងឡើងកម្ពស់ថ្មី។ អាស៊ានបានអំពាវនាវឲ្យភាគីទាំងពីរ ជម្រុញកិច្ច សហប្រតិបត្តិការដើម្បីគោលដៅសន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត។ ទន្ទឹមជាមួយគ្នានោះធ្វើការបច្ចុប្បន្នភាពនូវអាទិភាព ក្នុងឆ្នាំ២០១៨ ដូចជាជម្រុញសហគមន៍អាស៊ានឲ្យមានភាពម្ចាស់ការនិងច្នៃប្រឌិត បង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ានអាស៊ាននិងសន្តិសុខបណ្តាញអ៊ិនធើណែត។ អាមេរិកក៏បានអះអាងសារជាថ្មីលើការសន្យារបស់ខ្លួននិងបន្តគាំទ្រតួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ាន។

        ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានអះអាងសារជាថ្មីនូវសារៈសំខាន់របស់ សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ជាពិសេសដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស. ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ