កិច្ចប្រជុំវាយតំលៃការផ្តើមគំនិតរួមវៀតណាម-ជប៉ុនដំណាក់កាលទី ៥


កិច្ចប្រជុំវាយតំលៃការផ្តើមគំនិតរួមវៀតណាម-ជប៉ុនដំណាក់កាលទី ៥  - ảnh 1
កិច្ចប្រជុំវាយតំលៃការផ្តើមគំនិតរួមវៀតណាម-ជប៉ុនដំណាក់កាលទី ៥ (Image:saigonthitruong.com)

(VOVworld) – នាថ្ងៃទី ៩ ធ្នូ កិច្ចប្រជុំជាន់ខ្ពស់វាយតំលៃដំណាក់កាលទី ៥ នៃការផ្តើម គំនិតរួមវៀតណាម-ជប៉ុនត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ (វៀតណាម)។ តាមលទ្ធផលនៃការវាយតំលៃរបស់គណៈកម្មាធិការវាយតំលៃនិងពន្លឿនការផ្តើម
គំនិតរួមវៀតណាម-ជប៉ុនបានឲ្យដឹងថា៖ ក្រោយរយៈពេល ១៦ ខែអនុវត្តផែនការធ្វើ សកម្មភាពដំណាក់កាលទី ៥ ៧៧% នៃសំណង់សាងសង់លើវិស័យដឹកជញ្ជូន-គយ សុវត្ថិភាពម្ហូបអាហារ ពន្ធ ធនាគារ កម្មសិទ្ធបញ្ញា និងហេដ្ឋារចនាសម្ព័ន្ធត្រូវបាន
សម្រេចល្អ។ លោក Hiroshi Fukada ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមបានឲ្យ
ដឹងថា៖

“ការផ្តើមគំនិតរួមគឺជាយន្តការសហប្រតិបត្តិការសំខាន់ក្នុងទំនាក់ទំនងវៀតណាម
-ជប៉ុន។ តាមរយៈផែនការធ្វើសកម្មភាពក្នុងដំណាក់កាលនិមួយៗ យើងខ្ញុំសង្ឃឹមថា៖ នឹងរួមចំណែកចូលក្នុងការកែលំអរបរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាម។
តាម រយៈនោះ ជួយឧបត្ថម្ភវៀតណាមទាក់ទាញប្រភពទុនវិនិយោគបរទេស ក៏ដូចជា
រួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសវៀតណាមទៀតផង។ យើងខ្ញុំសង្ឃឹមថា៖
ដំណាក់ កាលទី ៦ នៃការផ្តើមគំនិតរួមវៀតណាម-ជប៉ុននឹងរួមវិភាគទានសកម្ម
ថែមទៀតសំរាប់សេដ្ឋកិច្ចវៀតណាមតាមយន្តការបើកទូលាយម្ចាស់ការដើម្បី
វៀតណាមអាចចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងបណ្ដាកិច្ចព្រមព្រៀង
សេដ្ឋកិច្ចពាណិជ្ជកម្មសំខាន់ ផ្សេងៗទៀត។”

ស្តីពីការដោះស្រាយបញ្ហាអំពើពុករលួយក្នុងបណ្ដាគំរោងការណ៍ ODA  របស់ជប៉ុន
ដែលទាក់ទិនដល់គំរោងការណ៍ផ្លូវរថភ្លើងនគរនៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួង
ផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បានអះអាងថា៖ បណ្ដា
ស្ថាប័នមានសមត្ថកិច្ចវៀតណាមកំពុងអនុវត្តរាល់វិធានការដើម្បីដោះស្រាយរឿង
ហេតុនេះ ព្រមទាំង បង្កើនការគ្រប់គ្រងប្រើប្រាស់ប្រភពទុន ODA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ