កិច្ចប្រជុំស្តីពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៃប្រទេសចំនួន ៣ វៀតណាម - ឡាវ - កម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែសីហានៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាវៀតណាម  -ឡាវ -កម្ពុជាក្រោមប្រធានបទ “តួនាទី និងទំនួលខុសត្រូវក្នុងការត្រួតពិនិត្យនិងឃ្លាំមើលរបស់គណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបីវៀតណាម  -ឡាវ -កម្ពុជា ក្នុងការកសាង សហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់ ព្រំដែនប្រកបដោយសន្តិភាពមិត្តភាព”។
កិច្ចប្រជុំស្តីពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៃប្រទេសចំនួន ៣ វៀតណាម - ឡាវ - កម្ពុជា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំស្តីពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៃប្រទេសចំនួន ៣ វៀតណាម - ឡាវ - កម្ពុជា (រូបថត៖ vov.vn) 

នៅក្នុងកិច្ចប្រជុំនេះ គណកម្មាធិការបានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ព្រមទាំងវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ការពារជាតិ - សន្តិសុខនិងកិច្ចការបរទេសក្នុងរយៈពេលកន្លងមកផងដែរ។ តំណាងទាំងឡាយក៏បានសង្កត់ធ្ងន់លើតួនាទីនិងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងការឃ្លាំមើល ត្រួតពិនិត្យ និងជំរុញកិច្ចសហប្រតិបត្តិការក៏ដូចជាការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយសន្តិសុខនិងមិត្តភាព។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Tran Ngoc Khanh អនុប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភាវៀតណាមបានអះអាងថា នេះគឺជាពេលវេលាដ៏ល្អសម្រាប់យើងក្រឡេកមើលឡើងវិញអំពីដំណើរការនៃកិច្ចសហប្រតិបត្តិការព្រមទាំងវាយតម្លៃលើសមិទ្ធិផលដែកសម្រេចបាន ក៏ដូចជាបញ្ហានានាដែលគប្បីបន្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ដើម្បីរួមគ្នា ចូលរួមចំណែកក្នុងការកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពនិងមិត្តភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ