កិច្ចប្រជុំអង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

(VOVWORLD) -នាថ្ងៃទី៥ ខែកក្កដា នៅទីក្រុង Vinh ខេត្ត Nghe An បានប្រព្រឹត្តិទៅកិច្ចប្រជុំ អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលើកទី ១៤ នីតិកាលទី៨។
កិច្ចប្រជុំអង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម - ảnh 1កិច្ចប្រជុំអង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម 

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិមវៀតណាម លោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រី Truong Thi Mai បានស្នើឲ្យ រណសិរ្ស មាតុភូមិវៀតណាមមានការយកចិត្តទុកដាក់ចំពោះកត្តាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីរួមចំណែកផ្តល់យោបល់ប្រឹក្សានិងលើកឡើងដំណោះស្រាយចំពោះបញ្ហានៅតែអវិជ្ជមានដែលរារាំងក្នុងដំណើរការអភិវឌ្ឍន៍ក៏ដូចជាបញ្ហានានាដែលតភ្ជាប់ ជាមួយជីវភាពរស់នៅរបស់ប្រជាជន។

រីឯខ្លួនវិញ លោក Tran Thanh Man បានស្នើថា នាពេលខាងមុខ ប្រព័ន្ធរណសិរ្ស មាតុភូមិវៀតណាមគប្បីមើលឃើញនូវការលំបាកក្នុងការអនុវត្តកិច្ចការឃោសនា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងអនុវត្តឲ្យបានពេញលេញនូវការស្តាប់ផ្ទៀង ក្តាប់ភ្ចាប់នូវស្ថានភាពរបស់ប្រជាជន និងដោះស្រាយរាល់បញ្ហាស្មុគស្មាញដែល កើតឡើងពីមូលដ្ឋានប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ