កិច្ចប្រជុំអន្តរជាតិនៅប៊ែរឡាំង ស្វែងរកឱកាសសន្តិភាពសម្រាប់ប្រទេសលីប៊ី

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា កិច្ចប្រជុំអន្តរជាតិស្តីពីលីប៊ី ត្រូវបានរៀបចំឡើងនៅទីក្រុងប៊ែរឡាំង(ប្រទេសអាល្លឺម៉ង់) តាមសំណើរបស់អធិការបតីអាឡឺម៉ង់ លោកស្រី  Angela Merkel ដោយមានការចូលរួមរបស់អ្នកតំណាងជាន់ខ្ពស់បំផុតនៃភាគី ដែលមានជម្លោះទាំងពីរនៅលីប៊ី រួមមាន លោក Fayez al-Sarraj - ប្រមុខរដ្ឋាភិបាលសាមគ្គីជាតិ (GNA) នៅទីក្រុង Tripoli  និងឧត្តមសេនីយ៍ Khalifa Haftar មេដឹកនាំកងកម្លាំងនៅភាគខាងកើតស្វ័យប្រកាសនៃកងទ័ពជាតិលីប៊ី (LNA)។
កិច្ចប្រជុំអន្តរជាតិនៅប៊ែរឡាំង ស្វែងរកឱកាសសន្តិភាពសម្រាប់ប្រទេសលីប៊ី - ảnh 1 ឧត្តមសេនីយ៍ Khalifa Haftar មេដឹកនាំកងកម្លាំងនៅភាគខាងកើតស្វ័យប្រកាសនៃកងទ័ពជាតិលីប៊ី (LNA) (រូបថត៖ AFP/TTXVN)

ប្រធានាធិបតីរុស្ស៊ី ទួរគី បារាំង រួមទាំងតំណាងសហភាពអឺរ៉ុប ( EU) សហភាព   អាហ្វ្រីក និងសហព័ន្ធអារ៉ាប់ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានលើកច្បាស់ថា កិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង មិនអាចដោះស្រាយបានភ្លាមៗនូវបញ្ហាទាំងអស់នៅលីប៊ីទេ ប៉ុន្តែនេះគឺជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រជាជននៅទីនេះ។ កិច្ចប្រជុំនៅទីក្រុងប៊ែកឡាំង បានបង្កើតការប្តេជ្ញាចិត្តរបស់ភាគីនានា សំដៅឆ្ពោះទៅមានជំហានបន្តទៀត ដែលក្នុងនោះភាគីនានាបានឯកភាពគ្នាស្តីពីដំណើរការចាប់បង្ខំជាមួយការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធនានាក្នុងការឆ្ពោះទៅមុខ និងការអនុវត្តបទឈប់បាញ់យ៉ាងពេញលេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ