កិច្ចប្រជុំអំពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ
(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Khai បានសង្កត់ ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តន៍គោលនយោបាយឥណទានអនុគ្រោះឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព ចំគោលដៅមុខសញ្ញា ធានាការជួយឧបត្ថម្ភដោយទាន់ពេលវេលា ជួយ ជនក្រីក្រនិងមុខសញ្ញាគោលនយោបាយប្រើប្រាស់ប្រភពធនធានរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Khai ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុងហាណូយ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីការ អនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ និងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីគោលនយោបាយសារពើ ពន្ធ រូបិយវត្ថុដើម្បីជួយទ្រទ្រង់កម្មវិធី។
ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Khai បានសង្កត់ ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តន៍គោលនយោបាយឥណទានអនុគ្រោះឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព ចំគោលដៅមុខសញ្ញា ធានាការជួយឧបត្ថម្ភដោយទាន់ពេលវេលា ជួយជនក្រីក្រនិងមុខសញ្ញាគោលនយោបាយប្រើប្រាស់ប្រភពធនធានរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្រ្តី Le Minh Khai មានប្រសាសន៍ថា៖
“ខ្ញុំស្នើឲ្យខេត្ត ក្រុងនានាបន្តយកចិត្តទុកដាក់ ចំណាយមួយផ្នែកនៃមូលនិធិទំនុក ចិត្តតាមរយៈធនាគារគោលនយោបាយសម្រាប់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចនៅ មូលដ្ឋាន ក៏ដូចជាជួយឧបត្ថម្ភដល់មុខសញ្ញាដែលកំពុងជួបការលំបាកផងដែរ។ នៅ ពេលមានគោលនយោបាយជាស្រេចហើយ ចាំបាច់ត្រូវអនុវត្តន៍ឲ្យបានល្អ”៕