កិច្ចប្រុំលើកទី៦គណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន-នូវែលសេឡង់
(VOVWORLD) - កិច្ចប្រជុំលើកទី៦ គណៈកម្មការសហប្រតិបត្តិការរួម អាស៊ាន-នូវែលសេឡង់ (ANZJCC) បានប្រព្រឹត្តទៅនាថ្ងៃទី២កក្កដា នៅទីស្នាក់ការគណៈលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។
តំណាងចូលរួមក្នុងកិច្ចប្រជុំលើកទី៦ គណៈកម្មការសហប្រតិបត្តិការរួម អាស៊ាន-នូវែលសេឡង់ (ANZJCC) (រូបថតៈ TTXVN) |
កិច្ចប្រជុំនេះសំដៅវាយតម្លៃនូវទំនាក់ទំនងរវាងអាស៊ាន-នូវែលសេឡង់នាប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសគឺស្ថានភាពអនុវត្តន៍ផែនការសកម្មភាព អាស៊ាន-នូវែលសេឡង់ដំណាក់កាល ២០១៦- ២០២០ ដើម្បីអនុវត្តន៍សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ ដំណាក់កាល២០១៦- ២០២០ និងការអនុវត្តយុទ្ធសាស្ត្រចំនួនពីរ ស្តីពី វិបុលភាពនិងមនុស្ស ព្រមទាំងពិភាក្សាអំពីវិធានការបង្កើនទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព លើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺវិស័យដែលនូវែលសេឡង់មានប្រៀបខ្លាំងនិងអាស៊ានមានអាទិភាព។
អាស៊ានបានចាត់ទុកថា ភាគីទាំងពីរគប្បីកសាងនូវវិធានការជាក់ស្តែង សំដៅនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែង ជាពិសេស អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព យុទ្ធសាស្ត្រវិបុលភាពនិងយុទ្ធសាស្ត្រមនុស្ស។
តាមគម្រោង កិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-នូវែលសេឡង់នឹងបានរៀបចំនាឆ្នាំ២០១៩ខាងមុខ៕