កិច្ចពិគ្រោះនយោបាយរវាងក្រសួងការបរទេសវៀតណាម - ឡាវ
(VOVWORLD) - នាថ្ងៃទី ២៤ ខែសីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Le Hoai Trung និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោកស្រី Khamphau Ernthavan បានធ្វើជាអធិបតីនៃការពិគ្រោះយោបល់នយោបាយ ប្រចាំឆ្នាំលើកទី ៣ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឡាវ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធលើបណ្តាវេទិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិ បត្តិការអាស៊ាននិងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់អាស៊ីអាគ្នេយ៍។ ភាគីទាំងពីរបានផ្លាស់ប្តូរទិសដៅនិងវិធានការនានា ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពក្នុងគ្រប់វិស័យទាំងអស់។ ភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលការត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ការពិគ្រោះយោបល់ប្រចាំឆ្នាំរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរនៅឡាវនៅខែធ្នូឆ្នាំ ២០១៨ខាងមុខ៕