កិច្ចពិគ្រោះយោបល់ការពារជាតិវៀតណាម - ជប៉ុនត្រៀមសម្រាប់ឆ្នាំអាស៊ាន ២០២០
(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ នៅទីស្តីការក្រសួងការពារជាតិជប៉ុននៅទីក្រុងតូក្យូបានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់កម្រិតការងាររវាងវៀតណាមនិងជប៉ុន ដើម្បីត្រៀមរៀបចំសម្រាប់ឆ្នាំអាស៊ាន ២០២០។
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់ការពារជាតិវៀតណាម-ជប៉ុន |
នៅក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានជម្រាបជូន អំពីខ្លឹមសារនៃសកម្មភាពមួយចំនួន គ្រោងនឹងត្រូវអនុ វត្តនៅឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ចំណែកឯភាគីជប៉ុនបានវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារដែលវៀតណាមបានលើកមកពិភាក្សានិងបង្ហាញជំនឿថា ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ក៏ដូចជាលទ្ធភាពរបស់ខ្លួននោះ ពិតណាស់ថា វៀតណាមនឹងរៀបចំសកម្មភាពសំខាន់ៗក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ដោយជោគជ័យជាពុំខាន។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ទាំងពីរបានឯកភាពជំរុញថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងថែរក្សានិងលើកកម្ពស់រាល់យន្តការសហប្រតិបត្តិការ ជាពិសេសគឺកិច្ចសន្ទនាគោលនយោ បាយការ ពារជាតិថ្នាក់អនុរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការលើការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងជំនះនូវផលវិបាកនៃសង្គ្រាមទៀតផង។
នាថ្ងៃដដែល ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានចូលជួបពិភាក្សាការងារជាមួយសមភាគីជប៉ុនលោក Nishida Yasunori៕