កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ម៉ុងហ្គោលីលើកទី១០
(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី; ស្នើប្រទេសទាំងពីរជំរុញក្រសួង សាខា និងមូលដ្ឋាននៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក Munkjin Batsumber (រូបថត៖ ក្រសួងការបរទេស) |
នាថ្ងៃទី២៣ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស ថ្លែងក្នុងពិធីទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី Batsumber Munkhjin ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាន កិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ វៀតណាម-ម៉ុងហ្គោលី រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី; ស្នើប្រទេសទាំងពីរជំរុញក្រសួង សាខា និងមូលដ្ឋាននៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកសាង និងអនុវត្តឱ្យបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៤។
សម័យប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ម៉ុងហ្គោលីលើកទី១០ (រូបថត៖ ក្រសួងការបរទេស) |
នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu និងអនុរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី Batsumber Munkjin បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១០ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរវៀតណាម-ម៉ុងហ្គោលី។ នៅទីនេះ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានស្នើថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ គ្រប់កម្រិត រវាងរដ្ឋាភិបាលមជ្ឈឹមនិងមូលដ្ឋាននៃប្រទេសទាំងពីរជាមួយនឹងទម្រង់ដែលអាចបត់បែនបាន អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ស្វែងរកឱកាសដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។
ទាក់ទិននឹងបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី តាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕