កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ

(VOVWORLD) - ការរៀបចំសិក្ខាសាលាមានគោលបំណងបំពេញរបាយការណ៍របស់វៀតណាម; ទន្ទឹមនឹងនោះ ជាជំហានរៀបចំដ៏សំខាន់មួយសម្រាប់សម័យប្រជុំ ដើម្បីការពាររបាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សឆ្នាំ ២០២៣ ជាឆ្នាំដំបូងដែលវៀតណាមចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥។ 
កិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Tuan Anh/TTXVN)

នាថ្ងៃទី ២១ ធ្នូ នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ក្រសួងយុត្តិធម៌បានសម្របសម្រួលជាមួយការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលមតិពីក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានក្នុងតំបន់ Tay Nguyen  លើសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ (ICCPR)។ ការរៀបចំសិក្ខាសាលាមានគោលបំណងបំពេញរបាយការណ៍របស់វៀតណាម; ទន្ទឹមនឹងនោះ ជាជំហានរៀបចំដ៏សំខាន់មួយសម្រាប់សម័យប្រជុំដើម្បីការពាររបាយការណ៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សឆ្នាំ ២០២៣  ជាឆ្នាំដំបូងដែលវៀតណាមចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។   នេះជាឱកាសសម្រាប់វៀតណាមបន្តបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន រួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងការការពារ និងលើកកម្ពស់តម្លៃសិទ្ធិមនុស្សជាសកល ហើយទន្ទឹមនឹងនោះ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចរបស់ខ្លួនក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស  រួមទាំង ICCPR ផងដែរ។

នៅក្នុងសិក្ខាសាលានេះ តំណាងទីភ្នាក់ងារមជ្ឈឹម និងមូលដ្ឋានក្នុងវិស័យផ្សេងៗបានផ្តល់យោបល់ផ្តោតលើបញ្ហាជនជាតិភាគតិច ជនក្រីក្រ ... នៅក្នុងសេចក្តីព្រាង ICCPR៕

ប្រតិកម្មទៅវិញ

ផ្សេងៗ