កិច្ចពិភាក្សាការងារកំពូលសហរដ្ឋអាមេរិក-ជប៉ុន គ្រោងនឹងផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខ
(VOVWORLD) - នេះជាកិច្ចពិភាក្សាការងារដ៏សំខាន់ដំបូង ចាប់តាំងពីពេលលោក Fumio Kishida ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននាខែតុលា ឆ្នាំ២០២១។
ប្រធានាធិបតីអាមេរិក Joe Biden (ស្ដាំ) និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (ប្រភព៖ Kyodo) |
នាថ្ងៃទី ២១ មករា ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានអញ្ជើញជួបពិភាក្សាការងារ។ យោងតាមសេចក្ដីប្រកាសពីសេតវិមានបានឲ្យដឹងថា កិច្ចពិភាក្សាការងារសំដៅ "បន្កើនថែមទៀតនូវទំនាក់ទំនងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន" និងធានា "តំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកទូលាយ"។ នេះជាកិច្ចពិភាក្សាការងារដ៏សំខាន់ដំបូង ចាប់តាំងពីពេលលោក Fumio Kishida ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននាខែតុលា ឆ្នាំ២០២១។ កិច្ចពិភាក្សាការងារនេះបានប្រព្រឹត្តិទៅ ក្រោយពីជំនួប "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក និងជប៉ុននាខែមករានេះ ក្នុងនោះភាគីទាំងពីរបានសន្យាសម្រេបសម្រួលគ្នាដោះស្រាយបញ្ហាអស្ថិរភាពនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក។
មុននោះ នាថ្ងៃទី២០ ខែមករា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងសមភាគីជប៉ុន លោក Akiba Takeo បានពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង ចិន និងសេដ្ឋកិច្ចនៅតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក។ អ្នកស្រាវជ្រាវមួយចំនួនបានវាយតម្លៃថា ជំនួប "២+២" បានសរឲ្យឃើញថា សហរដ្ឋអាមេរិក និងជប៉ុនមានចំណាប់អារម្មណ៍រួម ដោយមានក្ដីសង្ឈឹមថា កិច្ចពិភាក្សាទាំងនេះនឹងជួយស្វែងរកដំណោះស្រាយជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាអស្ថិរភាពក្នុងតំបន់ផងដែរ៕