កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាមនិងហ្វាំងឡង់

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋហ្វាំងឡង់លោក Jussi Halla-aho បានមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ មិនា។ 
នាព្រឹកថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធិទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho។
នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យ ប្រទេសទាំងពីរទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។ នាពេលខាងមុខ លោក ប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសភា។ វៀតណាមមានបំណងចង់រៀនបទពិសោធន៍របស់ហ្វាំងឡង់ដើម្បីបំពេញក្រប ខ័ណ្ឌច្បាប់សម្រាប់សេដ្ឋកិច្ចនវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង និងសហគ្រិនភាព។ ភាគីទាំងពីរបន្តពង្រីកយន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការពិគ្រោះយោបល់ ផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួល គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជា សហភាពអន្តរសភា (IPU) សន្និសីទស្តីពីភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។
កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាមនិងហ្វាំងឡង់ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho។ (រូបថត៖ quochoi.vn)
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានថ្លែង អំណរគុណចំពោះរដ្ឋសភាហ្វាំងឡង់ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA); មានបំណងចង់ឲ្យហ្វាំងឡង់នឹងជួយជំរុញ សភានៃប្រទេសសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីសម្រេចការផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងនាពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើ ឱ្យប្រទេសហ្វាំងឡង់ គាំទ្រគណៈកម្មាធិការអឺរ៉ុប (EC) ឱ្យឆាប់ដកកាតលឿង IUU លើ ជលផលនាំចេញរបស់វៀតណាម តាមនោះជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងជួយអ្នកប្រើប្រាស់អឺរ៉ុបទទួលបានជលផលប្រកបដោយគុណភាពល្អក្នុងតម្លៃប្រកួតប្រជែង។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចធ្វើជាស្ពាន ដើម្បីជួយហ្វាំងឡង់ពង្រឹងទំនាក់ទំនងជាមួយសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); មានបំណងចង់ឲ្យប្រទេសហ្វាំងឡង់ និងបណ្តា ប្រទេសផ្សេងទៀតនៃសហភាពអឺរ៉ុប (EU) បន្តបញ្ចេញសំឡេងដើម្បីការពារការគោរព ច្បាប់នៅតាមតំបន់សមុទ្រ និងមហាសមុទ្រនានា រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព សេរីភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៦និងអាកាសចរណ៍នៅសមុទ្រ ខាងកើត គាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើការដោះស្រាយជម្លោះ ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាហ្វាំងឡង់លោក Jussi Halla-aho បានអះអាងថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ហ្វាំងឡង់នៅអាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុបត្រូវបានប្រទេសហ្វាំងឡង់អនុម័ត ហើយកន្លងមកហ្វាំងឡង់ក៏មានកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគីជាមួយវៀតណាមផងដែរ។ កិច្ចព្រមព្រៀងទាំងនេះនឹងបើកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល បច្ចេកវិទ្យាព័ត៌មាន និងការអប់រំ។ លោកប្រធាន សភាហ្វាំងឡង់បាននិយាយថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមជាង ១ ម៉ឺននាក់នៅហ្វាំងឡង់ ហើយនេះត្រូវបានចាត់ទុកថា ជាជនជាតិភាគតិចមួយនៅហ្វាំងឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ