កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-កម្ពុជា
(VOVWORLD) - ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាជួយសម្រួលដល់ការរៀបចំសន្នសីទក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរនាខែធ្នូឆ្នាំ ២០២២ នៅវៀតណាមភាគកណ្ដាល ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-កម្ពុជា (រូបថត៖ VNA) |
នាថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងជំនួបពិភាក្សាការងារក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការសភាទាំងកម្រិតទ្វេភាគី និងពហុភាគី។ ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាជួយសម្រួលដល់ការរៀបចំសន្នសីទក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភានៃប្រទេសទាំងពីរនាខែធ្នូឆ្នាំ ២០២២ នៅវៀតណាមភាគកណ្ដាល ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគីទាំងពីរសម្របសម្រួលគ្នាឃ្លាំមើល និងជំរុញការអនុវត្តរាល់សន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដែលប្រទេសទាំងពីរបានចុះហត្ថលេខា ឬជាសមាជិក។
បញ្ចប់កិច្ចពិភាកក្សាការងារនេះ ប្រធានរដ្ឋសភាទាំងពីររូបបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងលេខាធិការដ្ឋានរដ្ឋសភាវៀតណាម និង លេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ៕