កិច្ចពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង ថ្ងៃនេះ (ថ្ងៃទី ៥ ខែធ្នូ) នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួប សន្ទនាចង្អៀត និងជួបសន្ទនាជាផ្លូវការជាមួយប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Seok -yeol។

កិច្ចពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Yoon Suk Yeol ក្នុងជំនួបពិភាក្សា (រូបថត៖ Vu Dung/VOV)

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរ និងសម្រេចបានការយោគយល់រួមសំខាន់ៗជាច្រើន លើទិសដៅនិងវិធានការជាក់ស្តែង ដើម្បីនាំទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរឡើងដល់កម្រិតមួយ សមស្របនឹងក្របខ័ណ្ឌសំខាន់នៃទំនាក់ទំនងថ្មី សមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃតំបន់និងពិភពលោក; យល់ព្រមបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត   ជាមួយនឹងទម្រង់ចម្រុះ និងអាចបត់បែនបាន; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ អនុវត្តឱ្យបានល្អនូវកិច្ចសហប្រតិបត្តិការ និងយន្តការសន្ទនាដែលមានស្រាប់ ជំរុញលទ្ធផលជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ; បង្កើនការសម្របសម្រួលការទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អង្គការភេរវករ និងសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការលើឧបទ្វីបកូរ៉េ ហើយត្រៀមជាស្រេច រួមចំណែកក្នុងដំណើរការនេះ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើភាពចាំបាច់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត រក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ផ្លូវច្បាប់ និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។

កិច្ចពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ក្នុងជំនួបពិភាក្សា (រូបថត៖ Thong Nhat/TTXVN)

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Yoon Seok-yeol បានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀត ណាម និងកូរ៉េខាងត្បូង ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សំដៅដឹកនាំកិច្ចសហប្រតិបត្តិការជឿទុកចិត្តយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនរវាងក្រសួង វិស័យ មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ