កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ

(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាបាននូវឯករាជ្យ និងការពឹងផ្អែកលើខ្លួនឯង ជាពិសេសពឹងផ្អែកលើខ្លួនឯងអំពីសេដ្ឋកិច្ច។ 
កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ - ảnh 1ទិដ្ឋភាពនៃពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ VOV)

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាព្រឹកថ្ងៃទី ៨ មករា គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Phankham Viphavanh បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ បន្ទាប់ពី ពិធីស្វាគមន៍ជាផ្លូវការ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់បរទេសមកកាន់វៀតណាមក្នុងឆ្នាំ២០២២។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានឯកភាពថា ប្រទេសទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាបាននូវឯករាជ្យ និងការពឹងផ្អែកលើខ្លួនឯង ជាពិសេសពឹងផ្អែកលើខ្លួនឯងអំពីសេដ្ឋកិច្ច។ ភាគីទាំងពីរត្រូវគាំទ្រគ្នាទៅវិញទៅមកក្នុងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ពង្រឹងការសម្របសម្រួលក្នុងការកៀងគរធនធានពីដៃគូអន្តរជាតិ ដើម្បីបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh ក្នុងជំនួបពិភាក្សា (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភឡាវតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីចែករំលែក និងជួយឡាវជំនះការលំបាក។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងផ្តល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូស។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរ ពន្លឿនការតភ្ជាប់រឹងនៃចរាចរណ៍តាមអ័ក្សខាងកើត - ខាងលិច និងតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេសផ្លូវហាយវេតភ្ជាប់ហាណូយ - វៀងចន្ទន៍ ដោយអះអាងថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ឡាវ ប្រើប្រាស់កំពង់ផែសមុទ្ររបស់វៀតណាម ជាពិសេសកំពង់ផែ Vung Ang ជួយឡាវតភ្ជាប់ទៅកាន់ផ្លូវសមុទ្រ និងក្លាយជាមជ្ឈមណ្ឌលភស្តុភារនៃតំបន់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើភាគីទាំងពីរបង្កើតច្រករបៀងច្បាប់ប្រកបដោយស្ថិរភាពនិងតម្លាភាព ដែលជាបរិយាកាសធុរកិច្ចអំណោយផលសម្រាប់អាជីវកម្មរបស់ភាគីទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Phankham Viphavanh បានធ្វើជាសហប្រធានក្នុងការបើកឲ្យដំណើរការឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម-ឡាវ ឆ្នាំ២០២២ និងកិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស Nguyen Phu Trong; ជួបសន្ទនាជាមួយប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានរដ្ឋសភា Vuong Dinh Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ