កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ៖ កំណត់ទិសនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅរដ្ឋធានីវៀងចន្ទន៍ បន្ទាប់ពីពិធីទទួលបដិសណ្ឋារ កិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានរដ្ឋ លោក តូ ឡឹម ទៅកាន់ប្រទេសឡាវ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានរដ្ឋវៀតណាម លោក តូឡឹម អញ្ជើញដំណើរការកិច្ចពិភាក្សា។

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ៖ កំណត់ទិសនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត និងប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (រូបថត៖ VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកប្រធានរដ្ឋ តូ ឡឹម ចាប់តាំងពីចូលកាន់តំណែង ដោយសង្កត់ធ្ងន់ថា លោកប្រធានរដ្ឋ តូ ឡឹម បានជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេដែលមកបំពេញទស្សនកិច្ចក្នុងតួនាទីថ្មី  បង្ហាញពីការគោរពដែលបក្ស រដ្ឋ និងរូបលោកប្រធានរដ្ឋ តូ ឡឹម ផ្ទាល់ ចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

ពិភាក្សាអំពីទិសដៅ និងវិធានការជំរុញវិស័យសហប្រតិបត្តិការ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីនូវគោលនយោបាយស្ថិរភាពនៃប្រទេសទាំងពីរ ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ; បន្តផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួង ស្ថាប័ន ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន; បង្កើនការពិគ្រោះយោបល់លើបញ្ហាយុទ្ធសាស្ត្រ; ជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត។ ពិនិត្យ និងកែលម្អប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ; ផ្សព្វផ្សាយនិងអប់រំអំពីប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់នៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាមនិងឡាវ សម្រាប់ប្រជា ជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ឡាវ៖ កំណត់ទិសនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ - ảnh 2លោកប្រធានរដ្ឋ តូ ឡឹម   និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ដំណើរការកិច្ចពិភាក្សា (រូបថត៖ VOV)

ភាគីទាំងពីរក៏បានឯកភាពជំរុញសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដើម្បីសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈមថ្មីៗ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកតួនាទី ជាមជ្ឈភាពរបស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន។

លោកប្រធានរដ្ឋ តូ ឡឹមបានអះអាងថា វៀតណាមនឹងគាំទ្រឡាវដោយស្មោះស្ម័គ្រក្នុងការបំពេញតួនាទីអន្តរជាតិសំខាន់ៗក្នុងឆ្នាំ ២០២៤ រួមទាំងតួនាទីជាប្រធានអាស៊ាន និងប្រធាន AIPA ផងដែរ។

នៅក្នុងជំនួបសន្ទនានេះ លោកប្រធានរដ្ឋ តូ ឡឹម បានប្រកាសជូនអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនបក្ស រដ្ឋ និងប្រជាជនឡាវនូវរថយន្តអគ្គិសនី VinFast ចំនួន ២០គ្រឿង ដើម្បីជួយឧបត្ថម្ភឡាវក្នុងការអនុវត្តន៍ប្រកបដោយជោគជ័យនូវសកម្មភាពសំខាន់ៗ ក្នុងឆ្នាំនៃការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤។ បន្ទាប់កិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ