កិច្ចពិភាក្សាអំពីឱកាសធ្វើអាជីវកម្មជាមួយវៀតណាមនៅអាហ្សង់ទីន
(VOVWORLD) - នាថ្ងៃទី ១៥ មីនា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាហ្សង់ទីន សហការជាមួយសភាពាណិជ្ជកម្មអាស៊ី និងប៉ាស៊ីហ្វិកនៅអាហ្សង់ទីន បានរៀបចំឡើង
កិច្ចពិភាក្សាក្រោមប្រធានបទ"ឱកាសធ្វើអាជីវកម្មតាមរយៈពិព័រណ៍អន្តរជាតិនិង ឯកទេសនៅវៀតណាម"។
កិច្ចពិភាក្សាអំពីឱកាសធ្វើអាជីវកម្មជាមួយវៀតណាមនៅអាហ្សង់ទីន |
ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអះអាងថាក្រោយរយះពេលជាង ៣០ ឆ្នាំកន្លងមក វៀតណាមសម្រេចបាននូវសមិទ្ធផលដ៏ធំធេងដែលក្នុងនោះ ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ ២០១៧ បានសម្រេចដល់អត្រាកំណើន ៦.៨១% ដោយបាន ចាត់ទុកជា កម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Dang Xuan Dung ក៏បញ្ជាក់ទៀតថា កិច្ចពិភាក្សានេះគឺជាឱកាសល្អ សម្រាប់សហគ្រាសអាហ្សង់ទីនមាន ព័ត៌មាន បន្ថែមទៀតអំពីពិព័រណ៍ផ្សារណាត់ ពិព័រណ៍អន្តរជាតិនិងឯកទេសនៅវៀតណាម តាមរយៈនោះ សហគ្រាស អាហ្សង់ទីនអាចរកឱកាសវិនិយោគនិងជំរុញពាណិជ្ជកម្មជាមួយសហគ្រាសវៀតណាម៕