កិច្ចព្រមព្រៀង Brexit បន្តទទួលបរាជ័យជាលើកទីពីរ
(VOVWORLD) - សភាអង់គ្លេសនៅថ្ងៃទី ១២ ខែមីនា បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងនៃកិច្ចព្រមព្រៀង Brexit លើកទីពីរ របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ដោយអត្រាសម្លេងបដិវាទចំនួន ៣៩១ និងសម្លេងគាំទ្រចំនួន ២៤២ តាមនោះ ជំរុញឱ្យដំណើរការនាំប្រទេស អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ចូលទៅក្នុងរង្វង់វិលវល់នយោបាយថ្មីមួយ។
ថ្លែងមុនពេលសភាបានបោះឆ្នោត នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May (ស្តាំ ទីពីរ) បានអំពាវនាវឱ្យសមាជិកសភាគាំទ្រកិច្ចព្រមព្រៀង Brexit ដែលបានកែសម្រួល ឬប្រឈមនឹងហានិភ័យនៃ “គ្មាន Brexit" (រូបថត: AFP /TTXVN)
|
ថ្វីត្បិតតែដូច្នេះក៏ដោយ ប៉ុន្តែចំណុចគួរឲ្យកត់សម្គាល់មួយនៅក្នុងការបោះឆ្នោតលើកនេះគឺ ភាពខុសគ្នានៃសម្លេងភាគច្រើននៅពេលនេះត្រូវបានកាត់បន្ថយពីចំនួន ២៣០ សម្លេងចុះត្រឹម ១៤៩ សម្លេង។ ហេតុផលដោយសារមានសមាជិកសភានៃគណៈបក្សអភិរក្សមួយចំនួន ដែលមុននេះបានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងកាល ពីខែមករាកន្លងទៅ ប៉ុន្តែឥឡូវនេះ បានផ្លាស់ប្តូរគំនិតរបស់ខ្លួនដើម្បីបង្វែរទស្សនៈទៅ ជាគាំទ្រលោកស្រី May វិញ ដោយសារតែបារម្ភថា Brexit អាចត្រូវបានពន្យាពេល ឬត្រូវ លុបចោលប្រសិនបើពួកគេមិនគាំទ្រលើកិច្ចព្រមព្រៀងនេះ។
បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតនៅសភាអង់គ្លេសត្រូវបានប្រកាស នៅយប់ថ្ងៃដដែល សហភាពអឺរ៉ុបបានឲ្យដឹងថា ហានិភ័យនៃ Brexit គ្មានកិច្ចព្រមព្រៀងមួយបានកើនឡើងយ៉ាងខ្លាំង ហើយមិនមានការចរចារបន្ថែមទៀតជាមួយទីក្រុងឡុងដ៍ស្តីពីលក្ខខណ្ឌ “លែងលះ” ឡើយ។ សហភាពអឺរ៉ុបបានអះអាងថា កិច្ចព្រមព្រៀង “លែង លះគ្នា” នឹងពិបាកកែលម្អថែមទៀត ហើយបានចាត់ទុកថា នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នឹងស្នើសុំពន្យារពេលរបស់ Brexit ដើម្បីចៀសវាងវិបត្តិសេដ្ឋកិច្ច ប្រសិន បើចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបដោយគ្មានការព្រមព្រៀង នៅក្នុងបរិបទដែលសល់តែរយៈពេលតែ ១៧ ថ្ងៃប៉ុណ្ណោះ ដែលចំទៅនឹងកាលបរិចេ្ឆទគឺថ្ងៃទី ២៩ខែមីនា ជាថ្ងៃដែលចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ៕