កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសឈីលី

(VOVWORLD) -នាព្រឹកថ្ងៃទី៩មិនា (តាមម៉ោងវៀតណាម) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបាន ប្រារព្ធឡើងនៅទីក្រុង Santiago ប្រទេស ឈីលី ក្រោមអធិបតីភាពរបស់ប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះ លោក Michelle Bachelet ។
កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសឈីលី - ảnh 1

កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសឈីលី

ចូលរួមពិធីចុះហត្ថលេខានេះមាន តំណាងប្រទេសចំនួន១១ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេ ស៊ី ម៉ិកសិក នូវែល សេឡង់ ប៉េរូ សិង្ហបុរីនិងវៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា នេះ។

        កិច្ចព្រមព្រៀងពាណិជ្ជកម្មពោរពេញទៅដោយមហិច្ឆតា CPTPP នេះត្រូវបានចាប់ ផ្តើមដំណើរការមុននេះ១ឆ្នាំបន្ទាប់ពីការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ការដែល CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមបណ្តាប្រទេស សមាជិកនានា។

        បន្ទាប់ពីពិធីចុះហត្ថលេខា តំណាងប្រទេសទាំង១១បានចូលរួមសន្និ សីទកាសែត ដោយជូនដំណឹងអំពីលទ្ធផលដែលបានចុះហត្ថលេខាក៏ដូច ជា ទិសដៅនាពេល អនាគតក្រោយពេលដែលកិច្ចព្រមព្រៀងនេះមានសុពលភាពជាផ្លួវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ