កិច្ចព្រមព្រៀង EVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា

(VOVWORLD) - EVFTA ក៏រួមបញ្ចូលនូវការសន្យាក្នុងការអនុវត្តស្តង់ដារស្នូល របស់អង្គការពលកម្មអន្តរជាតិ និងអនុសញ្ញានានារបស់អង្គការសហប្រជាជាតិ ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឬកិច្ចការពារជីវចម្រុះជាដើម។

នៅក្នុងសេចក្តីប្រកាស ចុះផ្សាយថ្ងៃទី ៣០ ខែមិថុនា គណៈកម្មការអឺរ៉ុប (EC) បានជូនដំណឹងជាផ្លូវការថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ដែលបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ សីហា។

នៅពេលដែលបានចូលជាធរមាននោះ EVFTA នឹងលុបបំបាត់ពន្ធចំនួន ៦៥% សម្រាប់ទំនិញនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់វៀតណាម ហើយចំណែកនៅសល់នឹងត្រូវលុបចោលជាបណ្តើរៗ ក្នុងរយៈពេល ១០ ឆ្នាំ។ សម្រាប់ទំនិញនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប EVFTA ក៏នឹងត្រូវលុបចោលពន្ធនាំចេញចំនួន ៧១% ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ហើយចំណែកនៅសេសសល់នឹងត្រូវលុបចោលក្នុងរយៈពេល ៧ ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប - វៀតណាមក៏មានបទប្បញ្ញត្តិសំខាន់ៗ ស្តីពីការការពារកម្មសិទ្ធិបញ្ញា សិទ្ធិរបស់កម្មករនិងការអភិវឌ្ឍប្រកបដោយចីរភាព។ EVFTA ក៏រួមបញ្ចូលនូវការសន្យាក្នុងការអនុវត្តស្តង់ដារស្នូល របស់អង្គការពលកម្មអន្តរជាតិ និងអនុសញ្ញានានារបស់អង្គការសហប្រជាជាតិ ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឬកិច្ចការពារជីវចម្រុះជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ