កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម
(VOVWORLD) - ការដែលសភាអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បាននាំវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប។
កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (រូបថត៖ vov) |
លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានវាយតម្លៃថាសហភាពអឺរ៉ុបគឺជាទីផ្សារធំមួយ ដោយមានតម្លៃផលិតផលក្នុងស្រុកសរុបធំទី ៤ នៅលើពិភពលោក ហើយការនាំចូលកសិផលប្រចាំឆ្នាំទទួលបានប្រមាណ ១៥០ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ការនាំចេញកសិផលរបស់វៀតណាមនៅលើសកលលោកសម្រេចបានត្រឹមតែជាង ៤០ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះទេ ចំណែក ការនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ បានត្រឹមតែជាង ៥ ពាន់លានដុល្លារអាមេរិក។ នៅពេលដែល EVFTA ចូលជាធរមាន សហភាពអឺរ៉ុបគឺជាករណីដំបូងនៃការកាត់បន្ថយពន្ធសម្រាប់ការកែច្នៃកសិផលរបស់វៀតណាម ។ លោក Nguyen Do Anh Tuan បានចែករំលែកថា៖
«ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជននៅសហគមន៍អឺរ៉ុបស្ថិតក្នុងកំរិតខ្ពស់ ហើយគេនឹងពេញចិត្តចំណាយថ្លៃចំពោះមុខទំនិញដែលមានតម្លៃខ្ពស់ជាងនិង មានគុណភាពខ្ពស់ជាងផងដែរ។ នេះជាឱកាសដ៏ល្អសម្រាប់វិស័យកសិកម្មរបស់វៀតណាមក្នុងការផ្លាស់ប្តូរ ដោយមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ ថែមទាំងគុណភាពទៀតផង ដើម្បីអនុវត្តតាមទិសដៅនៃការកែទម្រង់រចនាសម្ព័ន្ធកសិកម្មឡើងវិញ ឆ្ពោះទៅវិស័យកសិកម្មមួយដែលមានតំលៃនិងគុណភាពល្អប្រសើរជាង រួមទាំងមានបរិស្ថាននិងប្រជាជនប្រកបដោយចីរភាពថែមទៀតផងដែរ»៕