កិច្ចព្រមព្រៀង EVFTA៖ តម្លៃប្រាក់នាំចេញ នាំចូលរវាង​វៀតណាម​និងសហភាព​អឺរ៉ុបកើនជាង ១៨%

(VOVWORLD) - EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមអំពីការនាំចេញ ហើយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាម អំពីទំហំពាណិជ្ជកម្មទ្វេភាគី។
កិច្ចព្រមព្រៀង EVFTA៖ តម្លៃប្រាក់នាំចេញ នាំចូលរវាង​វៀតណាម​និងសហភាព​អឺរ៉ុបកើនជាង ១៨% - ảnh 1កិច្ចព្រមព្រៀង EVFTA  (ប្រភព៖ vinanet)

យោងតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) និងការព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ភាគីទាំងពីរបានបើកកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ នារសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១តាមប្រព័ន្ធវីដេអូ ក្រោមសហអធិបតេយ្យរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien និងអនុប្រធានគណៈកម្មការអឺរ៉ុបនិងជាឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមអំពីការនាំចេញ ហើយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាម អំពីទំហំពាណិជ្ជកម្មទ្វេភាគី។ លោកបានអះអាងថា៖ “ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញពីវៀតណាមទៅកាន់ EU ទទួលបានកំណើនប្រមាណ ២០% ខណៈពេលដែលកំណើននៃតម្លៃប្រាក់នាំចូលពី EU សម្រេចបានប្រមាណ ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ចំពោះលទ្ធផលវិជ្ជមានដូច្នេះ ខ្ញុំសង្ឈឹមថា នារយៈពេលខាងមុខ កិច្ចព្រមព្រៀង EVFTA នឹងបន្តក្លាយជាកម្លាំងចលករ ដើម្បីនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ថែមទៀត ជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជានាំទំនិញ សេវាកម្ម និងមនុស្សនៃភាគីទាំងពីរខិតមកជិតគ្នាជាងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ