កិច្ចព្រមព្រៀង EVFTA ពង្រីកការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារដាណឺម៉ាក

(VOVWORLD) - អ្នកជំនាញពាណិជ្ជកម្មបានចាត់ទុកថា កិច្ចព្រមព្រៀង EVFTA រួមទាំងប្រទេសដាណឺម៉ាក ដែលបានចូលជាធរមានចាប់ពីខែសីហា ឆ្នាំ២០២១ បាននិងកំពុងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់ប្រទេសទាំងពីរ ដោយបន្តជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ដាណឺម៉ាក ជួយពង្រីកទីផ្សារបន្ថែមទៀតសម្រាប់ការនាំចេញទំនិញរបស់វៀតណាម។
កិច្ចព្រមព្រៀង EVFTA ពង្រីកការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារដាណឺម៉ាក - ảnh 1ការដេរសម្លៀកបំពាក់សម្រាប់នាំចេញទៅកាន់ទីផ្សារ EU នៅក្រុមហ៊ុនវាយនភណ្ឌ Thai Nguyen។ រូបភាព៖ Tran Viet/VNA

ដើម្បីគាំទ្រសហគ្រាសវៀតណាមចាប់យកឱកាសជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារដាណឺម៉ាក បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ចូលជាធរមាន ស្ថានទូតវៀតណាមប្រចាំនៅដាណឺម៉ាកបានសហការជាមួយសភាពាណិជ្ជកម្មវៀតណាមប្រចាំនៅស៊ុយអែត (ទទួលបន្ទុកហ្វាំងឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់ និងឡាតវី) បានបោះពុម្ពផ្សាយសៀវភៅ “រឿងដែលត្រូវដឹងអំពីទីផ្សារដាណឺម៉ាក” កាលពីឆ្នាំ ២០២០ ហើយត្រូវបានសភាពាណិជ្ជកម្មធ្វើបច្ចុប្បន្នភាពរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២២។ អ្នកជំនាញពាណិជ្ជកម្មបានចាត់ទុកថា កិច្ចព្រមព្រៀង EVFTA រួមទាំងប្រទេសដាណឺម៉ាក ដែលបានចូលជាធរមានចាប់ពីខែសីហា ឆ្នាំ២០២១ បាននិងកំពុងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់ប្រទេសទាំងពីរ ដោយបន្តជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ដាណឺម៉ាក ជួយពង្រីកទីផ្សារបន្ថែមទៀតសម្រាប់ការនាំចេញទំនិញរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ