កិច្ចព្រមព្រៀង EVFTA៖ ឱកាស​បង្កើនទំនាក់ទំនង ភាពជា​ដៃគូ​ពាណិជ្ជកម្ម​និងវិនិយោគជាមួយអឺរ៉ុប

(VOVWORLD) -លោក Jean-Jacques Bouflet អនុប្រធាន EuroCham ប្រចាំនៅវៀតណាមបានអះអាងថា កិច្ចព្រមព្រៀង EVFTA គឺជា“ ផ្លែផ្កា” នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាម និង EU ព្រមទាំងអះអាងថា នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ក្នុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយចំពោះតំបន់អាស៊ីអាគ្នេយ៍។
កិច្ចព្រមព្រៀង EVFTA៖ ឱកាស​បង្កើនទំនាក់ទំនង ភាពជា​ដៃគូ​ពាណិជ្ជកម្ម​និងវិនិយោគជាមួយអឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

នាថ្ងៃទី ២ ខែសីហានៅទីក្រុង Vung Tau ក្រសួងការបរទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជន ខេត្ត Ba Ria - Vung Tau និងសម្ព័ន្ធសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) រៀបចំសិក្ខាសាលា“ កិច្ចព្រមព្រៀង EVFTA៖ ឱកាសបង្កើនទំនាក់ទំនង ភាពជាដៃគូពាណិជ្ជកម្មនិងវិនិយោគជាមួយ ខេត្ត Ba Ria - Vung Tau និងអឺរ៉ុប”។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានមានប្រសាសន៍ថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងគាំពាររការវិនិយោគ EU - វៀតណាម (EVIPA) ទើបនឹងបានចុះហត្ថលេខាលើ កាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅ បានបើកចេញឱកាសសហប្រតិបត្តិការដ៏ទូលំទូលាយ លើគ្រប់វិស័យ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតរវាងវៀតណាម និង EU។ សិក្ខាសាលានេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ភាគីទាំងពីរក្នុងការចែករំលែកព័ត៌មាន និងវាយតម្លៃអំពីឱកាសនិងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការដំណើរការកិច្ចព្រមព្រៀងទាំងពីរនេះ។

ចំណែកឯ លោក Jean-Jacques Bouflet អនុប្រធាន EuroCham ប្រចាំនៅវៀតណាមបានអះអាងថា កិច្ចព្រមព្រៀង EVFTA គឺជា“ ផ្លែផ្កា” នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាម និង EU ព្រមទាំងអះអាងថា នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ក្នុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយចំពោះតំបន់អាស៊ីអាគ្នេយ៍។ សហគមន៍ធុរកិច្ចអឺរ៉ុបចាត់ទុក ខេត្ត Ba Ria - Vung Tau គឺជាខេត្តសំខាន់ជួរមុខ ដើម្បីអនុវត្តន៍កិច្ចសហប្រតិបត្តិការ នៅពេលដែលកិច្ចព្រមព្រៀង EVFTA ត្រូវបានអនុម័តនិងមានសុពលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ