កិច្ចព្រមព្រៀង Kun Minh-Montreal ការពារជីវចម្រុះសកលលោក
(VOVWORLD) - សន្និសីទលើកទី១៥ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ (COP15) បានប្រព្រឹត្តទៅនៅទីក្រុង Montreal (កាណាដា) កាលពីថ្ងៃទី ១៩ ខែធ្នូ បានអនុម័តលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា ក្របខ័ណ្ឌជីវចម្រុះសកលលោក Kun Minh- Montreal ។
ប្រធាន COP15 លោក Huang Runqiu ប្រកាសការអនុម័តក្របខ័ណ្ឌជីវចម្រុះសកល Kunming-Montreal ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុង Montreal (រូបថត៖ ncronline.org) |
កិច្ចព្រមព្រៀងនេះបានសន្យាថានឹងធានា ៣០% នៃផ្ទៃដីនៅលើភពផែនដីគឺជាតំបន់ដែលត្រូវបានការពារនៅឆ្នាំ ២០៣០ និងផ្តល់ជំនួយរហូតដល់ ៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីបម្រើការងារអភិរក្ស។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងគោលដៅដូចជា កាត់បន្ថយការជួយឧបត្ថម្ភសម្រាប់សកម្មភាពកសិកម្មដែលមានលក្ខណៈបំផ្លិចបំផ្លាញបរិស្ថាន; កាត់បន្ថយហានិភ័យ ពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាដើម។
ប្រទេសចិនកំពុងកាន់តំណែងជាប្រធាន COP15 ប៉ុន្តែសន្និសីទនេះ ត្រូវបានរៀបចំឡើងនៅកាណាដា ដោយសារតែវិធានការរឹតត្បិតទាក់ទងនឹងការរីករាល ដាលនៃជំងឺកូវិដ-១៩ នៅក្នុងប្រទេសចិន។ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានដាក់ឈ្មោះថា ជាក្របខ័ណ្ឌជីវចម្រុះសកលលោក Kun Minh-Montreal តាមឈ្មោះរបស់ទីក្រុងម្ចាស់ផ្ទះទាំងពីរ៕