កិច្ចព្រមព្រៀង RCEP គ្រោងនឹងត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០២០ ដដែល
(VOVWORLD) - បណ្ដាកិច្ចប្រជុំ កិច្ចពិភាក្សាស៊ីជម្រៅតាមប្រព័ន្ធវីដេអូរបស់ភាគីទាក់ទិននានា ដែលចូលរួមកិច្ចចរចា RCEP កំពុងត្រូវបានអនុវត្តន៍ ព្រមទាំងគ្មានសញ្ញា គួរឱ្យកត់សម្គាល់ណាមួយ អំពីភាពយឺតយ៉ាវ ឬការពន្យាពេល ។
ប្រតិភូនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) (រូបថតៈTTXVN) |
ក្នុងបទសុន្ទរកថានាថ្ងៃទី ៣ ខែឧសភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីលោក Chan Chun Sing បានអះអាងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅតែស្ថិតក្នុងដំណាក់កាលគ្រោងនឹងចុះហត្ថលេខាចុងឆ្នាំ ២០២០។ តាមលោក Chan Chun Sing បានឲ្យដឹងថា ភាគីទាំងអស់ ដែលចូលរួមកិច្ចប្រជុំនេះ គឺសុទ្ធតែបានឯកភាពគ្នាថា ការចុះហត្ថលេខា កិច្ចព្រមព្រៀង RCEP ក្នុងឆ្នាំ ២០២០ គឺមានសារៈសំខាន់ណាស់ សំដៅពង្រឹង និងជំរុញទំនុកចិត្តជាមួយខឿនសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចតំបន់ ជាពិសេសក្នុងបរិបទ ដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញដូចនាបច្ចុប្បន្ននេះ។
លើសពីនេះទៅទៀត លោក Chan Chun Sing ក៏បានឲ្យដឹងថា បណ្ដាកិច្ចប្រជុំ កិច្ចពិភាក្សាស៊ីជម្រៅតាមប្រព័ន្ធវីដេអូរបស់ភាគីទាក់ទិននានា ដែលចូលរួមកិច្ចចរចា RCEP កំពុងត្រូវបានអនុវត្តន៍ ព្រមទាំងគ្មានសញ្ញា គួរឱ្យកត់សម្គាល់ណាមួយ អំពីភាពយឺតយ៉ាវ ឬការពន្យាពេល ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឡើយ៕