កិច្ចព្រមព្រៀង UKVFTA នឹងឆាប់ចូលជាធរមានជាផ្លូវការ
(VOVWORLD) - អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Dang Hoang An បានចែករំលែកយ៉ាងដូច្នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការ ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មចក្រភពអង់គ្លេស លោក Greg Hands កាល ពីរសៀលថ្ងៃទី១៦ មីនា ដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួន។
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ Bnews) |
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-ចក្រភពអង់គ្លេស (UKVFTA) ត្រូវបាន អនុវត្តន៍ជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី១ មករា ឆ្នាំ២០២១ សំដៅធានាឲ្យការដោះ ដូរពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចក្រភពអង់គ្លេសមិនរងការអាក់ខាន។ ក្រៅពី នោះ ដើម្បីនាំកិច្ចព្រមព្រៀងឆាប់ចូលជាធរមានជាផ្លូវការ រដ្ឋាភិបាលវៀតណាមបាន ចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងនេះ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Dang Hoang An បានចែករំលែកយ៉ាងដូច្នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការ ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មចក្រភពអង់គ្លេស លោក Greg Hands កាល ពីរសៀលថ្ងៃទី១៦ មីនា ដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួន។ លោកអនុរដ្ឋមន្រ្តី Dang Hoang An ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយនឹងដំណើរការផ្ដល់សច្ចាប័នសម្រាប់ UKVFTA នៅប្រទេសទាំងពីរ។
លោកអនុរដ្ឋមន្រ្តីបញ្ជាក់ថា វៀតណាមស្វាគមន៍ការដែលចក្រភពអង់គ្លេសនា ពេលថ្មីៗនេះបានដាក់ពាក្យសុំចូលរួមកិច្ចព្រមព្រៀង CPTPP ជាផ្លូវការ ផងដែរ៕