កិច្ចព្រមព្រៀង UKVFTA - ពាណិជ្ជកម្មបៃតងនិងយុត្តិធម៌ចំពោះវៀតណាម
(VOVWORLD) - ជាមួយនឹងដំណើការកាត់បន្ថយពន្ធគយ បង្កើតឧត្តមភាពច្បាស់លាស់សម្រាប់ផលិតផលប្រៀបខ្លាំងជាច្រើន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ចក្រភពអង់គ្លេស (UKVFTA) ជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់សកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្មបៃតងនិងយុត្តិធម៌ ជានិន្នាការអភិវឌ្ឍន៍ដ៏សំខាន់លើទូទាំងពិភពលោក សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទិដ្ឋភាពសន្និសីទ។ រូបថត៖ VOV |
ព័ត៌មាននេះ ត្រូវបាននាំចេញក្នុងសិក្ខាសាលា “កិច្ចព្រមព្រៀង UKVFTA-ពាណិជ្ជកម្មបៃតងនិងយុត្តិធម៌ចំពោះវៀតណាម” ដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសនៅវៀតណាម នារសៀលថ្ងៃទី ៧ មីនា នៅទីក្រុងហាណូយ។
បន្ទាប់ពីកិច្ចព្រមព្រៀង UKVFTA បានចូលជាធរមានចាប់ពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២១មក អង់គ្លេសបានលុបចោលពន្ធជាង ៨៥% លើទំនិញរបស់វៀតណាម។ លោកស្រី Nguyen Khanh Ngoc អនុប្រធាននាយកដ្ឋានអឺរ៉ុប-អាមេរិក នៃក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មបានឲ្យដឹងថា គុណសម្បត្តិពីកិច្ចព្រមព្រៀង UKVFTA រួមជាមួយគោលនយោបាយផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅជាសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាពរបស់អង់គ្លេស នឹងបើកចេញឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាម៖ “អង់គ្លេសមានប្រៀបខ្លាំងខាងបច្ចេកវិទ្យានិងថាមពលកកើតឡើងវិញ បានយកចិត្តទុកដាក់វិនិយោគនៅវៀតណាម។ ការបង្កើនការវិនិយោគរបស់អង់គ្លេសក៏មានន័យថា ការនាំចូលទំនិញវៀតណាមអាចនឹងកើនឡើងដែរ។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសវៀតណាមក៏ត្រូវយកចិត្តទុកដាក់ដើម្បីបំពេញតាមស្តង់ដារទំនិញ និងបរិស្ថានផងដែរ”។
នាបច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងជាដៃគូធំទី ១៥ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៤១ ដែលវិនិយោគនៅវៀតណាម ដោយផ្តោតលើវិស័យមួយចំនួនដូចជា៖ ថាមពលកកើតឡើងវិញ ហិរញ្ញវត្ថុ ធនាគារ និងប្រេងរ៉ែ៕