កិច្ចព្រមព្រៀង “មិនធ្វើចារកិច្ច”របស់អាល្លឺម៉ង់និងអាមេរិកអាចទទួលបរាជ័យ

កិច្ចព្រមព្រៀង “មិនធ្វើចារកិច្ច”របស់អាល្លឺម៉ង់និងអាមេរិកអាចទទួលបរាជ័យ - ảnh 1
ស្ថានទូតអាមេរិកប្រចាំនៅអាល្លឺម៉ង (រូបថតៈ THX/TTXVN)


(VOVworld)-ផ្នែកផ្សព្វផ្សាយរបស់អាល្លឺម៉ង់ឲ្យដឹងកាលពីថ្ងៃទី១៤មករាថា​ ​​អាមេរិកនិងអាល្លឺម៉ង់មិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តី​អំពីចារកិច្ចគ្នា
ទៅវិញទៅមក។ តាមប្រភពព័ត៌មានរបស់កាសែតអាល្លឺម៉ង់​ភាគខាងត្បូង (SZ) និងវិទ្យសម្លេងអាល្លឺម៉ង់ភាគខាងជើង (NDR)ថា​ ទោះបីជាបណ្តាកិច្ច ចរចារ កំពុងប្រព្រឹត្តទៅប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រី អធិកាបតី Angela Merkel គ្មាន​សង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ អាមេរិក។ តាម បណ្តា ប្រភពព័ត៌មានពោលខាងលើ វ៉ាស៊ីងតោនមិនត្រឹមតែ បដិសេធការសន្យា បញ្ចប់រាល់ការលួចស្តាប់ទូរស័ព្ទរបស់សមាជិករដ្ឋាភិបាល អាល្លឺម៉ងប៉ុណ្ណោះទេ ថែមទាំងបដិសេធផ្តល់ព័ត៌មានអំពីពេលវេលាចាប់ផ្តើម លួចស្តាប់ទូរស័ព្ទចល័ត
របស់លោកស្រី Merkel​ ទៀតផង។

        សព្វថ្ងៃ រដ្ឋាភិបាលអាល្លឺម៉ងមិនទាន់មានការធ្វើអត្ថាធិប្បាយអំពីព័ត៌មាន​
ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ