កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)ប្រការមួយចំនួនអង្គភាពអាជីវកម្មត្រូវស្គាល់

(VOVworld)- កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)ចំណុចមួយចំនួនដែលអង្គភាពអាជីវកម្មត្រូវស្គាល់។​នេះជាប្រធានបទនៃសិក្ខា​សាលាដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម​(VCCI) រៀបចំឡើង នាព្រឹកថ្ងៃទី២៩មករានៅទីក្រុងហាណូយ។​សិក្ខាសាលានេះ ទាក់ទាញការចូករួម របស់អ្នកជំនាញការនិងអង្គភាពអាជីវកម្មក្នុងប្រទេសជាច្រើនកុះករ។ នៅ សិក្ខា
សាលានេះ លោក Vu Tien Loc ប្រធាន VCCI បានឲ្យដឹងថា TPP ត្រូវបានព្យាករ
ណ៍ថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមានឥទ្ធិពលធំបំផុតទៅលើ សកម្មភាពផលិតកម្មអាជីវកម្មនៃបណ្តាអង្គភាពអាជីវកម្មវៀតណាមនៅពេល
អនាគត។ ដូច្នេះ អង្គភាពអាជីវកម្មនីមួយៗ អង្គការ បុគ្គលត្រូវស្វែងយល់ច្បាស់
អំពី TPP ជាពិសេសគឺកិច្ចសន្យាមួយចំនួនដែលជះឥទ្ធិពលទៅលើសកម្មភាព
ធ្វើអាជីវកម្មរបស់ខ្លួន។ លោក​Vu Tien Loc ឲ្យដឹងថែមទៀតថា៖

        “នាពេលខាងមុខ VCCI នឹងរួមសហការជាមួយក្រុមចរចារនៃរដ្ឋាភិបាល សំដៅកសាងសកម្មភាពផ្សព្វផ្សាយទៅដល់អង្គភាពអាជីវកម្ម​ក៏ដូចជារៀបចំ សិក្ខសាលាដោយប្រធានបទអំពី TPP លើទូទាំងប្រទេស។ ហើយនាពេលខាង
មុខ យើងខ្ញុំនឹងបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មាន Online មួយអំពី TPP និងឆ្ពោះ ទៅការចងក្រងកូនសៀវភៅណែនាំសម្រាប់អង្គភាពអាជីវកម្មតាមផ្នែកជាក់ស្តែង
នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ