កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនឹងជាប្រធានបទអាទិភាពនៅសន្និសីទ G20
(VOVWORLD) - នាថ្ងៃទី ២៩ មិថុនា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា៖ សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភាពលោក (G20) នឹងផ្តល់អាទិភាពពិភាក្សាអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនឹងជាប្រធានបទអាទិភាពនៅសន្និសីទ G20 |
(VOVworld) – នាថ្ងៃទី ២៩ មិថុនា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា៖ សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភាពលោក (G20) នឹងផ្តល់អាទិភាពពិភាក្សាអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ។ ថ្លែងមតិនៅរដ្ឋសភាអាល្លឺម៉ង់ អធិការបតី លោកស្រី Merkel បានអះអាងថា៖ សហភាពអឺរ៉ុប (EU) ប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងស្រុងហើយនឹងប្តេជ្ញាអនុវត្តឯកសារនេះដ៏ត្រឹមត្រូវ។សេចក្តីប្រកាសរបស់អធិការបតីអាល្លឺម៉ង់ត្រូវបានចាត់ទុកតម្រង់ទៅលើប្រធានាធិបតីអាមេរិក លោក Donald Trump។ ថ្នាក់ដឹកនាំអាល្លឺម៉ង់នេះបានលើកច្បាស់ថា៖ «នណាចាត់ទុកថា៖ បញ្ហាពិភពលោកអាចដោះស្រាយបានដោយការធ្វើឯកតោភាគឺឬការគាំពារនោះគឺជាកំហុសដ៏ធ្ងន់ធ្ងរ» ព្រមទាំង លោកស្រីបានសង្កត់ធ្ងន់ទៀតទៅលើកិច្ចសន្យារបស់អាល្លឺម៉ង់ក្នុងការប្រដេញតាមគោលនយោបាយសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងប្រឆាំងគោលនយោបាយគាំពារ។ នាថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា៖ EU សន្យាប្រតិបត្តិតាមការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសព្រមទាំងសម្តែងក្តីសង្ឃឹមនឹងបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកផ្លាស់ប្តូរសេចក្តីសម្រេចរបស់ខ្លួន៕