កិច្ចព្រមព្រៀងទុនកម្ចីអាទិភាពកូរ៉េខាងត្បូងដំណាក់កាល២០១២-២០១៥ត្រូវបានចុះហត្ថលេខា
(VOV)_កិច្ចព្រមព្រៀងទុនកម្ចីអាទិភាព កូរ៉េខាងត្បូង ដំណាក់កាលទី៤ ឆ្នាំ
២០១២-២០១៥ ដោយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក
Bui Quang Vinh និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានចុះហត្ថ
លេខា នាព្រឹកថ្ងៃទី ២១ ធ្នូ នៅទីក្រុងហាណូយ។ កិច្ចព្រមព្រៀងនេះ បានកំណត់
បណ្ដាលក្ខណះផ្គត់ផ្គង និងប្រើប្រាស់កញ្ចប់ឥណទាននេះ។ ក្នុងនោះ ប្រមូលផ្តុំ
លើបណ្ដាវិស័យ ដូចជា÷គមនាគមថាមពលកកើតឡើងវិញ បច្ចេកវិទ្យាសារព័ត៍
មាន…។ល។ ថ្ឡែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Bui Quang Vinh បានអោយដឹងថា÷
“ បណ្ដាគំរោងការណ៍ជួយឧបត្ថម្ភ ODA របស់កូរ៉េខាងត្បូង ចំពោះវៀតណាមក្នុងរយះពេលកន្លងទៅ ត្រូវបានអនុវត្តត្រូវទៅតាមល្បឿន និងនាំមករាល់សមទ្ធិផលជាក់ស្ដែងចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ ក្នុងរយះពេលខាងមុខនេះ យើងខ្ញុំ
សួមសន្យា រួមសហការជាមួយស្ថាប័នទំនាក់ទំនងកិច្ចការបរទេសកូរ៉េខាងត្បូង
KOICA និងអង្គការនានា របស់កូរ៉េខាងត្បូង ដើម្បីគ្រប់គ្រង និងប្រើប្រាស់ប្រភពទុនទាំងនេះប្រកបដោយប្រសិទ្ធភាព៕ ”
|
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទុនកម្ចីអាទិភាពកូរ៉េខាងត្បូងដំណាក់កាល
ឆ្នាំ ២០១២-២០១៥(http://www.vietnamplus.vn) |