កិច្ចព្រមព្រៀងនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េនឹងត្រូវបានអនុវត្តន៍ ទោះបីមានឧបសគ្គក៏ដោយ
(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាថ្ងៃទី ១៩ ខែកញ្ញា បានចាត់ទុកថា កិច្ចព្រមព្រៀងនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលត្រូវបានចុះហត្ថលេខានៅទីក្រុងព្យុងយ៉ាងរវាងលោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នឹងត្រូវបានអនុវត្តន៍ បើទោះបីមានឧបសគ្គនៅក្នុង និងក្រៅប្រទេសក៏ដោយ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបលើកទី ២ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មេដឹកនាំកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ទីក្រុងសេអ៊ូលចំពោះសន្តិភាពគឺនៅតែរឹងមាំ ហើយ កិច្ចព្រមព្រៀងនេះមិនត្រូវបានសម្រេចជាស្ថាពរយ៉ាងឆាប់រហ័សដោយសារតែ“ ឧបសគ្គនៅខាងក្នុងនិងក្រៅប្រទេស។ លោក Moon Jae-in បានរំលឹកថា ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀង“ ជាក់ស្តែង”លើវិស័យយោធាដែលនាំមកនូវការបញ្ចប់សង្គ្រាមនៅភូមិ Panmunjom និងការជីកគាស់អដ្ឋិធាតុទាហាន ដែលត្រូវស្លាប់ នៅសមរភូមិដ៏សំខាន់មួយ នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងទ្វេភាគីកាលពីថ្ងៃទី ១៩ ខែកញ្ញា នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យផងដែរ៕