កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំ ២០១៩

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងអន្តរជាតិកាលពីថ្ងៃទី ២០ ខែវិច្ឆិកាបានផ្សាយព័ត៌មានថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំនេះទេ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំ ២០១៩ - ảnh 1 កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិនទំនងជាមិនអាចសម្រេចបាននៅចុងឆ្នាំ ២០១៩ (រូបថត៖ CNN)

កាសែត Wall Street Journal បានដកស្រង់ព័ត៌មានពីអតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចនឹងស្ថិតក្នុងភាពជាប់គាំង។ ភាពមិនប្រាកដជុំវិញកិច្ចចរចារពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន កំពុងតែកើនឡើង បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយ ស្តីពីការគាំទ្រដល់ក្រុមបាតុករនៅហុងកុង។ ប្រការនេះបានធ្វើឱ្យចិនចោទប្រកាន់អាមេរិកពីបទជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។

នាថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសថាលោកនឹងដំឡើងពន្ធខ្ពស់ថែមទៀតលើទំនិញនាំចូលពីចិនប្រសិនបើ   ទីក្រុងប៉េកាំងមិនអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកពេញចិត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ