កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម គួរតែសំដៅទៅលើតុល្យភាពនៃផលប្រយោជន៍របស់ភាគីទាំងពីរ
(VOVWORLD) -នារសៀលថ្ងៃទី២១វិច្ឆិកា នៅ ទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល វៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Bruno Angelet ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀត ណាម។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ Văn Hiếu/VOV) |
នៅទីនេះ លោក Bruno Angelet បានវាយតម្លៃខ្ពស់ចំពោះការដែល រដ្ឋាភិ បាលវៀតណាមបានសកម្មបញ្ជាណែនាំក្រសួង ស្ថាប័ននានានៃគណៈកម្មការចម្រុះ វៀតណាម-EU ដើម្បីត្រៀមរៀបចំជំហានចំបាច់ សម្រាប់អនុវត្តរាល់កិច្ចព្រមព្រៀង ចែងក្នុងកិច្ចព្រមព្រៀងណាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA)នាឆ្នាំ២០១៨ ខាងមុខ។ ភាគី EU ក៏បានផ្ញើជូនក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនូវរបាយ ការណ៍ស្តីពីដំណើរការនិងទិសដៅរួមអនុវត្តកិច្ចព្រមព្រៀង EVFTA ដើម្បីភាគីទាំងពីររួមសហការប្រកបដោយប្រសិទ្ធិភាព។
រីឯឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា កិច្ចព្រមព្រៀង EVFTA មានអត្ថន័យសំខាន់សម្រាប់ទាំងវៀតណាមនិង EU ព្រមទាំងស្នើឲ្យភាគី ទាំងពីរ រួមសហការជម្រុញការចុះហត្ថលេខានិងអនុ ម័តនូវកិច្ចព្រមព្រៀងនេះក្នុង ឆមាសទី១ឆ្នាំ២០១៨ខាងមុខ៕