កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពរវាងកាណាដានិងសហភាពអឺរ៉ុបត្រូវបែកបាក់
|
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពរវាងកាណាដានិងសហភាពអឺរ៉ុបត្រូវបែកបាក់ (VNA) |
(VOVworld) – បណ្ដាការខំប្រឹងប្រែងចុងក្រោយសំដៅរក្សាកិច្ចព្រមព្រៀងពាណិ
ជ្ជកម្មសេរីរវាងកាណាដាជាមួយសហភាពអឺរ៉ុប (EU) ឬត្រូវបានហៅថា CETA
ត្រូវបានបែកបាក់ទាំងស្រុងក្នុងពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់
កាណាដាលោកស្រី Chrystia Freeland បានសម្តែងការអស់សង្ឃឹមរបស់ខ្លួន
បន្ទាប់ពីបញ្ចប់ការចរចារ ។ លោកស្រី Freeland បានឲ្យដឹងថា៖ ទោះបីជាខំ
ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្តី ប៉ុន្តែ ភាគីនានាមិនអាចទទួល
បានការស្រុះចិត្តគំនិតនៅឡើយឡើយ។ លទ្ធភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀង
នេះនា ថ្ងៃទី ២៧ តុលា ខាងមុខ នឹងមិនប្រព្រឹត្តទៅទេ។ តាមលោកស្រី Freeland
ថា៖ មូលហេតុនៃបរាជ័យនេះគឺជាបណ្ដាប្រទេស EU នៅមានការខ្វែងគំនិត។
តាមផែនការ CETA នឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅ
បែលហ្ស៊ីករបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នាសប្តាហ៍ខាង
មុខ ប៉ុន្តែ អ្នកតាក់តែងច្បាប់តំបន់ Wallonie របស់បែលហ្សីកបានបោះឆ្នោត
វ៉េតូ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើ៕