កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពវៀតណាម-EU៖ ការសាកល្បងនិងដំណោះស្រាយ
|
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពវៀតណាម-EU៖ ការសាកល្បងនិងដំណោះស្រាយ (Image: baotintuc.vn) |
(VOVworld) - វេទិការដោយប្រធានបទ “ការសាកល្បងនិងវិធានការក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EU)” ត្រូវបាន រៀបចំឡើងនាព្រឹកថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ។ គោលដៅនៃវេទិការនេះគឺសំដៅ ផ្លាស់ប្តូវិធានការបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU នាពេលខាងមុខ ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EUដែលគ្រោងនឹងត្រូវបាន
សុក្រិដនាដើមឆ្នាំ ២០១៥។ លោក Vo Tri Thanh នាយករងវិទ្យាស្ថានស្រាវជ្រាវការ
គ្រប់គ្រង សេដ្ឋកិច្ចមជ្ឈឹមចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមមានមតិថា៖
“រដ្ឋាភិបាលវៀតណាមមិនត្រឹមតែផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេថែមទាំងអនុវត្ត
យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមផ្សាភ្ជាប់ជាមួយបណ្ដាដៃគូនិងទីផ្សារធំៗ
ដើម្បីទទួលបានផលប្រយោជន៍ខ្ពស់បំផុត។ រីឯអង្គភាពអជីវកម្មត្រូវបង្កើន
សមត្ថភាពប្រកួតប្រជែងនិងតំលៃបង្កើនបន្ថែម។ វៀតណាមនិង EU បានចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យ (PCA) ដោយហេតុនេះកិច្ចសហប្រ
តិបត្តិការគឺជាបញ្ហាសំខាន់ណាស់។ អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម
ត្រូវឆ្លៀតយក ឱកាសនេះដើម្បីលើក កំពស់សមត្ថភាពរបស់ខ្លួន៕”