|
ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាមលោក Bruno Angelet (នៅកណ្ដាល) ជូនដំណឹងអំពីដំណើរការអនុម័តមុននឹងពេលចូលជាធរមានរបស់កិច្ចព្រមព្រៀង EVFTA |
(VOVworld) - នាព្រឹកថ្ងៃទី៧ ធ្នូ ក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម
បានរៀបចំសន្និសីទកាសែតអំពីលទ្ធផលសំខាន់នៃដំណើរទស្សនកិច្ចរបស់នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅគណៈកម្មាធិការអឺរ៉ុប ក្នុងនោះមានការ
សំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀត ណាម (EVFTA)។
ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាមលោក Bruno Angelet
បានលើកចេញប្រការសំខាន់បំផុតចំនួន៣ក្នុងកិច្ចព្រម ព្រៀង EVFTA នោះគឺ
បញ្ហាអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម ការកែលំអរអំពីរបប និតិ បញ្ញាត្តិ និងសន្តិសុខក្នុង
តំបន់។EVFTA នឹងមានដំណើរការអនុម័តមុននឹងពេល ចូលជាធរមានដែលគ្រោង
នឹងចាប់ផ្ដើមពីឆ្នាំ២០១៨។លោក Bruno Angelet បានឲ្យដឹងថែមទៀតថា៖
“យើងខ្ញុំមានកម្មវិធីសហប្រតិបតិ្តការដោយឡែកសំរាប់វៀតណាម។ក្នុងនោះ ជួយ
ឧបត្ថម្ភអំពីពាណិជ្ជកម្មនិងវិនិយោគ ជាកម្មវិធី MUTRAP ដែលជួយលើកកំពស់
សមត្ថភាពសំរាប់វៀតណាមក្នុងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងនាំចេញ
ផលិតផលរបស់ខ្លួន។រួមជាមួយគ្នានោះគឺជាកម្មវិធីជួយឧបត្ថម្ភប្រទេសជាសមាជិក
អាស៊ានអនុវត្តន៍ល្អសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះមានខ្លឹមសារជួយឧបត្ថម្ភ
ដោយឡែកសំរាប់វៀតណាម។EU ក៏នឹងជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថ
ភាពហិរញ្ញវត្ថុសាធារណៈផងដែរ”។
កិច្ចព្រមព្រៀង EVFTA នៅមានជួយឧបត្ថម្ភវៀតណាមក្នុងដំណើការប្រែក្លាយ
ទៅជាខឿនសេដ្ឋកិច្ចបៃតងនិងឆ្លាត រួមចំណែកជួយវៀតណាមលើកកំពស់សមត្ថ
ភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕