កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេសនិង EU មិនអាចសម្រេចក្នុងរយៈ ពេល ២ ឆ្នាំនៅឡើយ


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេសនិង EU មិនអាចសម្រេចក្នុងរយៈ ពេល ២ ឆ្នាំនៅឡើយ  - ảnh 1
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេសនិង EU មិនអាចសម្រេចក្នុងរយៈ ពេល ២ ឆ្នាំនៅឡើយ (VNA)

(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា៖
ប្រទេសនេះនឹងមិនអាចអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយ
សហ ភាពអឺរ៉ុប (EU) ក្នុងរយៈពេល ២ ឆ្នាំ ទេ។ ប្រការនេះមានន័យថា៖ កិច្ចព្រម
ព្រៀង ពាណិជ្ជកម្មសេរីរវាងអង់គ្លេសនិង EU មិនអាចសម្រេចបានក្នុងពេល
ដែល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) នាខែមិនាឆ្នាំ ២០១៩ ឡើយ។
ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ Jordan
 នាយករដ្ឋមន្ត្រី Theresa May បានឲ្យដឹងថា៖ បណ្ដាបញ្ហាលំអិតទាក់ទិនដល់កិច្ច
 ព្រមព្រៀងពោលខាងលើនិងការអនុម័តលើកិច្ចព្រមព្រៀងនេះនឹងត្រូវបាន
អូសបន្លាយក្រោយពីអង់គ្លេសដកខ្លួនចេញពី EU។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់
 លោក Sigmar Gabriel បានទទួលស្គាល់ក្នុងដំណើរទស្សនកិច្ចនៅក្រុងឡុងនា
ពេលថ្មីៗនេះថា៖ ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-EU
ទាមទាឲ្យពេលវេលាច្រើនថែមទៀតហើយភាគីទាំងពីរគប្បីខំប្រឹងប្រែងអស់ពី
កំលាំងកាយចិត្តដើម្បីទទួលបានឯកសារសំខាន់នេះផងដែរ។ ក្នុងព្រឹត្តិការណ៍
ទាក់ ទិនមួយទៀតថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងដំណើរទស្សនកិច្ច
រយៈពេល ៤ ថ្ងៃនៅ Jordan និងអារ៉ាប់ប៊ីសាអ៊ូឌីត នាយករដ្ឋមន្ត្រី Theresa May
បានឲ្យដឹងថា៖ ប្រជាពលរដ្ឋ EU ទាំងអស់នៅមានសិទ្ធិសេរីភាពធ្វើដំណើរទៅ
កាន់អង់គ្លេសដើម្បីធ្វើការនិងរស់នៅក្នុងរយៈពេលអន្តរកាលខណៈដែលអង់
គ្លេសចាកចេញពី EU នាខែមិនាឆ្នាំ ២០១៩ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ