កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន រួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ច្ចព្រមព្រៀងដើរតួនាទីជាឧបករណ៍ស្វែងរកគោលការណ៍ទំនើបអំពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលរួមបញ្ចូលគ្នានៅក្នុងតំបន់។

លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិករបស់អាស៊ានបានចូលជាធរមាននៅថ្ងៃទី ២ ខែធ្នូ បន្ទាប់ពីទទួលបានឯកសារផ្ដល់សច្ចាប័នពីប្រទេសឥណ្ឌូនេស៊ី។

ដោយបានចុះហត្ថលេខានាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ កិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន បានបង្កើតគោលការណ៍រួម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់អភិវឌ្ឍ និងពង្រឹងសមត្ថភាពអនុវត្តន៍គោលការណ៍ទាំងនោះ។ កិច្ចព្រមព្រៀងដើរតួនាទីជាឧបករណ៍ស្វែងរកគោលការណ៍ទំនើបអំពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ និងត្រួសត្រាយផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលរួមបញ្ចូលគ្នានៅក្នុងតំបន់។ ការអនុវត្តកិច្ចព្រមព្រៀងនេះ រួមចំណែកដល់ការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ