កិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបគឺអាចធ្វើទៅបាន
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Liz Truss បានជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសគឺអាចធ្វើទៅបាននៅក្នុង បរិបទនៃអន្តរកាលជិត ឈាន ទៅដល់ទីបញ្ចប់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss (រូបថត៖ EPA-EFE/NEIL HAL) |
ចក្រភពអង់គ្លេសបានអះអាងថាកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) គឺអាចសម្រេចបានទាំងស្រុង។
ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ BBC នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss បានជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសគឺអាចធ្វើទៅបាននៅក្នុងបរិបទនៃអន្តរកាលជិតឈានទៅដល់ទីបញ្ចប់។
ក្រៅពីនេះ លោកស្រី Liz Truss បានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសមានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ដូចកិច្ចព្រមព្រៀងរវាងកាណាដានិងប្លុកនេះ។ ទោះយ៉ាងណាក៏ដោយ ប្រទេសនេះក៏ត្រៀមខ្លួនជាស្រេចកាត់ផ្តាច់ទំនាក់ទំនងខាងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធនាពេលបច្ចុប្បន្ន និងអនុវត្តតាមនីតិវិធីរួមរបស់អង្គការពាណិជ្ជ កម្មពិភពលោក (WTO) ផងដែរ៕