កិច្ចព្រមព្រៀងស្តីពីការទូទាត់លើការកាត់បន្ថយការបំភាយឧស្ម័ននៅតំបន់ភាគកណ្តាលប៉ែកខាងជើងវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការទូទាត់លើការកាត់បន្ថយការបំភាយឧស្ម័ននៅតំបន់ភាគកណ្តាលប៉ែកខាងជើងវៀតណាម (ERPA) រវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងធនាគារពិភពលោកប្រចាំវៀតណាម។

កិច្ចព្រមព្រៀងស្តីពីការទូទាត់លើការកាត់បន្ថយការបំភាយឧស្ម័ននៅតំបន់ភាគកណ្តាលប៉ែកខាងជើងវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទូទាត់លើការកាត់បន្ថយការបំភាយឧស្ម័ននៅតំបន់ភាគកណ្តាលប៉ែកខាងជើងវៀតណាម (រូបថត៖ VGP)

ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត ណាមលោក Ha Cong Tuan បានអះអាងថា ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងបង្កើតប្រភពហិរញ្ញវត្ថុបំពេញបន្ថែមថ្មីមួយទៀត រួមចំណែកទៅលើសកម្មភាពកាត់បន្ថយការបាត់បង់ព្រៃឈើ ការបំផ្លាញព្រៃឈើនិងបង្កើនប្រាក់ចំណូលសម្រាប់ម្ចាស់ព្រៃ ឈើ។ ទន្ទឹមជាមួយគ្នានោះ មានគោល បំណង ឆ្ពោះទៅការកកើតទីផ្សារឥណទានដើម្បីកាត់បន្ថយការបំភាយឧស្ម័នក្នុងប្រទេសនិងអន្តរជាតិ ចូលរួមចំណែកក្នុងការការពារ និងការអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ទាំង ៦ នៃខេត្តកណ្ដាលប៉ែកខាងជើងវៀតណាម។

សូមជម្រាបថា វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ី-ប៉ាស៊ីហ្វិកនិងជាប្រទេសទី ៥ នៅលើពិភពលោក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទូទាត់លើកាត់បន្ថយការបំភាយឧស្ម័ន។ នេះគឺជាឧបករណ៍ថ្មី ដើម្បីលើកទឹកចិត្តដល់ការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរភាពក្នុងទ្រង់ទ្រាយធំ និងជួយភ្ជាប់បណ្តាប្រទេសជាមួយប្រភពហិរញ្ញវត្ថុអំពីអាកាសធាតុផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ