កិច្ចព្រមព្រៀងស្តីពីគោលនយោបាយអត្រាប្តូរប្រាក់បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតរវាងវៀតណាមនិងសហរដ្ឋអាមេរិក
(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២១ ឆ្លើយ នឹងសំនួររបស់អ្នកយកព័ត៌មានស្ដីពីកិច្ចព្រមព្រៀងចុះថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ រវាងធនាគាររដ្ឋវៀតណាមនិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ យក្រសួងការបរទេសវៀតណាម) |
រដ្ឋាភិបាលវៀតណាមបានអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាននៃការចរចាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ រវាងទេសាភិបាលធនាគាររដ្ឋវៀតណាមលោកស្រី Nguyen Thi Hong និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ក៏ដូចជាកិច្ចព្រមព្រៀង ដែលសម្រេចបាននាថ្ងៃដដែលរវាងធនាគាររដ្ឋវៀតណាម និងក្រសួងហិរញ្ញវត្ថុអាមេរិក ទាក់ទងនឹងគោលនយោបាយអត្រាប្តូរប្រាក់។ កិច្ចព្រមព្រៀងខាងលើបានបញ្ជាក់សារជាថ្មីនូវគោលនយោបាយអត្រាប្តូរប្រាក់របស់វៀតណាមគឺស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុរួម សមស្របនឹងទីផ្សាររូបិយប័ណ្ណបរទេសជាក់ស្ដែងនៅវៀតណាម និងការសន្យាអន្តរជាតិរបស់វៀតណាមក្នុងបញ្ហានេះ ក្នុងគោលដៅស្នូលគឺ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមិនសំដៅបង្កើតគុនប្រយោជន៍ក្នុងការប្រកួតប្រជែងអសមភាពក្នុងពាណិជ្ជកម្មអន្តរជាតិ។
នេះគឺជាលទ្ធផលនៃដំណើរសន្ទនានិងពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីសហប្រតិបត្តិការនិងការគោរពគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរ។ លទ្ធផលនេះក៏បានបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវៀតណាមនិងសហរដ្ឋអាមេរិកលើវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុ សំដៅជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីជំងឺរាតត្បាតកូវីដ ១៩។
នារយៈពេលខាងមុខ វៀតណាមនឹងបន្តរក្សាការសន្ទនាប្រកបដោយការស្ថាបនាជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកាន់តែអភិវឌ្ឍន៍ប្រកបដោយស្វិភាព និងចីរភាព ដើម្បីផលប្រយោជន៍រវាងប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ៕